កាប់ចំការត្រូវ​មែកឈើ​បាក់​សង្កត់​ស្លាប់​ភ្លាមៗ

6 Videos


​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​09.30​នាទី​ព្រឹក​ថ្ងៃទី​ ១១ ​មីនា​ ២០១៦ ​ស្ថិតនៅ​ភូមិ​ពូ​គង់ ឃុំ ស្រែ​ព្រះ ស្រុក កែវ​សីមា ​ខេត្តមណ្ឌលគិរី ​។​

​លោក អន សា​រ៉ា អធិការរង​ស្រុក​កែវ​សីមា បានឱ្យដឹង​នៅ​រសៀល​ថ្ងៃនេះ​ថា ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​នេះ មានឈ្មោះ ប៉​ញ់ គូស​ភេទ​ប្រុស​អាយុ​52​ឆ្នាំ ជា​ជនជាតិ​ព្នង​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​ ​លោក បាន​បន្ដ​ឲ្យ​ដឹង​ទៀតថា​មុនពេល​កើតហេតុ ជនរងគ្រោះ​ខាងលើ បាន​ចាក​ចេញពីផ្ទះ​តាំងពី​ព្រលឹម​ដើម្បី​ទៅ​កាប់​ព្រៃ​និង​ជំ​រះ​ស្មៅ​ចំការ ​របស់ខ្លួន​ក្នុងភូមិ​ដែល​ខ្លួន​រស់នៅ តែ​បាត់​រហូត​មិនឃើញ​ត្រលប់មក​ផ្ទះ​វិញ​។ នៅពេល​ប្រពន្ធ កូន​នៅផ្ទះ​បាន​រង់ចាំ​ហូបបាយ​ជុំគ្នា ពេល​ចាំ​យូរ​ទៅៗ ក៍​នាំគ្នា​មានការ​សង្ស័យ លុះដល់​ថ្ងៃបាក់រសៀល ក៍​បាននាំគ្នា​ទៅតាម​រក​ប្តី ទៅដល់​ចំការ​ស្រាប់តែ​ឃើញ​ប្តី ដេកស្លាប់​នៅក្រោម​មែកឈើ​ធំ​មួយ​សង្កត់ពីលើ​ទៅហើយ​។

M88


​តាម​ការពិនិត្យ ​របស់​នគរបាល បានអោយដឹងថា​ពិតជា ជនរងគ្រោះ ពិតជា​ស្លាប់​ដោយសារ​មែកឈើ​បាក់​សង្កត់​មែន ព្រោះ​លើ​ខ្លួន​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នោះ មាន​ស្នាម​សង្កត់ ពី​មែកឈើ​ដែល​ទើប​កាប់​ឈើ រលំ​ថ្មីៗ​។ ក្រោយ​ពិនិត្យ​សព​រួច សមត្ថកិច្ច​បានប្រគល់​សព​ឱ្យទៅ​ក្រុមគ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ ប្រពៃណី ៕

ករុណា​