ចាប់ខ្លួន​កញ្ចាស់​តណ្ហា​ក្រាស់ រំលោភ​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ

ខេត្តបន្ទាយមានជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​បាន​សម្រេច ត្រូវ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៦​។ ជនសង្ស័យ​កញ្ចាស់​តណ្ហា​ក្រាស់​មានឈ្មោះ ភឹ​ម ភាព ហៅ​យក្ស ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរសេនីយ៍ត្រី ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​ឈ្មោះ គង់ សុខ​លី អាយុ​៣៤​ឆ្នាំ ជា​ម្តាយ​កុមារី​រង​គ្រោះ​ឈ្មោះ ខុ​ម លាភ​ហេង អាយុ​៥​ឆ្នាំ ទៅ​លើ​ជនសង្ស័យ​ឈ្មោះ ភឹ​ម ភាព ហៅ​យក្ស បាន​ចាប់​កូនស្រី​របស់​ខ្លួន​រំលោភ ដោយ​បាន​ធ្វើ​សកម្មភាព​យក​ប្រដាប់​ភេទ​ខ្លួន​ទៅ​ញ៉ុ​ល​នឹង​ប្រដាប់​ភេទ​កុមារី​រង​គ្រោះ ដើម្បី​សម្រេច​តុ​ណ្ហា​ខ្លួនឯង នៅ​ពេល​ដែល​នាង​ទៅ​លេង​ផ្ទះ​ជនសង្ស័យ ។

លោក​វរសេនីយ៍ត្រី ជា ដា បាន​បន្ត​ថា សកម្មភាព​រំលោភ​គឺ​តាំងពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៥ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​និង​៣០​នាទី ទើប​បែកការ ដល់​អាណាព្យាបាល​កុមារី​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្តឹង ហើយ​ឈាន​ដល់​ការ​ចាប់ខ្លួន នៅ​ភូមិ​សាមគ្គី​មាន​ជ័យ​សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​។ លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​តាម​ពាក្យបណ្តឹង និង​តាម​ចម្លើយ​សារភាព ជនសង្ស័យ​ពិតជា​បាន​ប្រព្រឹត្ត​លើ​កុមារី​រង​គ្រោះ ដូចនេះ​កញ្ចាស់​តណ្ហា​ក្រាស់​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ៕