ថ្នាក់លើក្លឹប Arsenal នៅគាំទ្រ Wenger ១០០% តែបារម្ភរឿងអ្នកគាំទ្រ

Arsene Wenger អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal នៅតែទទួលបានការគាំទ្រ ១០០ភាគរយ ពីថ្នាក់លើរបស់ក្លឹប ទោះលទ្ធផលរយៈពេលជាង ១ខែចុងក្រោយនេះ ទទួលលទ្ធផលមិនល្អក៏ដោយ ប៉ុន្តែសម្រាប់អ្នកគាំទ្រ នៅតែផ្ទុះកំហឹងខ្លាំង។

ថ្នាក់លើក្លឹប Arsenal នៅគាំទ្រ Wenger ១០០% តែបារម្ភរឿងអ្នកគាំទ្រ

អ្នកចាត់ការសញ្ជាតិបារាំង Wenger កំពុងតែមានសម្ពាធខ្លាំង បន្ទាប់ពីដឹកនាំក្រុម Arsenal នៅចុងខែកុម្ភៈ និងដើមខែមិនានេះមិនបានលទ្ធផលល្អ ហើយថែមទាំងធ្លាក់ចេញពី FA Cup ដោយចាញ់ Watford កាលយប់ថ្ងៃអាទិត្យ កន្លងទៅទៀតដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនខឹងខ្លាំង ហើយអ្នកខ្លះ ថែមទាំងដុតអាវទៀតផង។

ថ្នាក់លើក្លឹប Arsenal នៅគាំទ្រ Wenger ១០០% តែបារម្ភរឿងអ្នកគាំទ្រ

យ៉ាងណា បើតាមប្រភពជិតស្និទ្ធ របស់អ្នកចាត់ការរូបនេះ បានបង្ហើបឲ្យដឹងថា Wenger ដែលនៅជាប់កុងត្រា ដល់ឆ្នាំ២០១៧ ជាមួយក្រុមកាំភ្លើងធំ នៅទទួលបានការគាំទ្រ ពីម្ចាស់ភាគហ៊ុនក្លឹបលោក Stan Kroenke និងថ្នាក់លើរបស់ក្លឹបទាំងអស់ ១០០%។

ប៉ុន្តែអ្នកចាត់ការវ័យ៦៦ឆ្នាំ បារម្ភខ្លាចកំហឹងរបស់ អ្នកគាំទ្រក្រុម Arsenal ដ៏ខ្លាំងក្លា នឹងអាចជះឥទ្ធិពលអាក្រក់ ធ្វើឲ្យប៉ះពាល់ដល់កីឡាករ និងការលេងរបស់ក្រុម។ អ្នកចាត់ការជើងចាស់រូបនេះ ធ្លាប់លើកឡើងថា លោកនឹងចាកចេញ បើលោកមិនអាចដឹកនាំក្រុម ឲ្យទទួលលទ្ធផល ដូចអ្វីដែលក្លឹប និងអ្នកគាំទ្រចង់បានទេ។

ថ្នាក់លើក្លឹប Arsenal នៅគាំទ្រ Wenger ១០០% តែបារម្ភរឿងអ្នកគាំទ្រ

Arsenal អាចនឹងអត់បានពានអ្វី ទាំងអស់នៅរដូវកាលនេះ បន្ទាប់ពីធ្លាក់ពី FA Cup, League Cup និងអាចធ្លាក់ពី UEFA Champions League ទៀត ពេលប៉ះ Barcelona យប់ស្អែក ខណៈដែល Top 4 នៅ Premier League ក៏កំពុងតែតានតឹងដែរ ដោយសារតែក្រុម West Ham, Manchester United និង Liverpool សុទ្ធតែនៅមានឱកាស ប្រជែងនៅឡើយ៕

ប្រភពពី៖Sabay