យ៉ាន លីនដា គេចវេសមិនចង់ជួប អតីតស្វាមី ទើបមិនមកចូលរួម មង្គលការរបស់ គង់ ច័ន្ទស្រីមុំ?

ភ្នំពេញៈ កាលពីថ្ងៃម្សិលមិញនេះ ទស្សនិកជនបានឃើញហើយថា តារាចម្រៀង ដែលមាន សញ្ជាតិអូស្ត្រាលី អ្នកនាង យ៉ាន លីនដា បានបង្ហាញឃ្លីបវីដេអូមួយ ជូនពរជ័យដល់ពួកគេ រួមទាំងភ្ជាប់មក ជាមួយកាដូពិសេស ដល់គូស្វាមីភរិយាថ្មោងថ្មី តារាស្រី គង់ ច័ន្ទស្រីមុំ និងស្វាមី ដោយទៅក្រេបទឹកឃ្មុំនៅកោះ Maldives រយៈពេល ៣យប់៤ថ្ងៃ ។ ពាក់ព័ន្ធទៅនិង ការបង្ហាញវីដេអូរបស់ អ្នកនាង យ៉ាន លីនដា នេះដែល គេសង្កេតឃើញថា ទឹកមុខរបស់នាង ហាក់មានការក្រៀមក្រំ សោកស្តាយជាខ្លាំង ដែលមិនបានមកចូលរួម ក្នុងពិធីមង្គលការ របស់ប្អូនស្រីប្រុស បណ្តូលចិត្តរបស់នាង ។

ចាប់តាំងពីតារាចម្រៀង និងជាតារាបង្ហាញម៉ូដ សម្រស់ស្រស់ស្អាត ក្មេងជាងវ័យ អ្នកនាង យ៉ាន លីនដា បានសម្រេចចិត្ត ចាកចេញពី ប្រទេសកម្ពុជា នាងមិនដែលធ្វើដំណើរ មកត្រឡប់ មកលេងស្រុកឡើយ ពោលគឺក្រោម ហេតុផលថា នាងមិនចង់ជួបអតីត ស្វាមីរបស់នាង គឺលោក យ៉ែម សំអូន ឡើយ ។ ព្រោះថានាងគ្មានបំណង វិលត្រឡប់រក ស្នេហាមួយនេះទៀត ទើបនាងសម្រេចចិត្តបិទផ្លូវ មិនផ្តល់ឱកាស ឲ្យអតីតស្វាមី រូបសង្ហាម្នាក់នេះ មានឱកាសផ្តើមថ្មី ជាមួយនាងនិងកូនឡើយ ។

នៅទីបំផុតអ្វីដែលជាចម្ងល់ របស់មហាជនមានការ ងឿងឆ្ងល់ថា ហេតុអីបានជាតារាស្រី នាង យ៉ាន លីនដា សម្រេចចិត្ត មិនមកចូលរួមពិធី មង្គលការ របស់ប្អូនប្រុសស្រី ជាទីស្រលាញ់របស់នាង ទាំងដែលមើលទៅ ទឹកមុខរបស់នាង បានបង្ហាញពីអារម្មណ៍ សោកស្តាយយ៉ាងខ្លាំង ដែលមិនបានមកចូលរួមនោះ ត្រូវបានប្រភពពី អ្នកសិល្បៈមួយចំនួន បង្ហើបឲ្យដឹងថា ដោយសារតែបង យ៉ាន លីនដា បានដឹងថា នៅក្នុងពិធីមង្គលការ នឹងមានវត្តមាន ស្វាមីនាង គឺតារាបង្ហាញម៉ូដ លោក យ៉ែម សំអូន ចូលរួមដែរ ហើយមិនតែប៉ុណ្ណោះ ស្វាមីរបស់នាង ក៏ជាពិធីករថែមទៀតផង ។ ហេតុនេះហើយ ទើបនាងជ្រើសយក ផ្លូវមិនចូលរួម ដើម្បីឲ្យមកពិបាកប្រឈមមុខ ជាមួយអតីតស្វាមី ។

បើទោះបីជាមានការបង្ហើបប្រាប់ ពីអ្នកសិល្បៈដូចគ្នា យ៉ាងណាក៏ដោយ ប៉ុន្តែគេហទំព័រ Looking TODAY មិនអាចទាក់ទងទៅ សុំការបកស្រាយ ពីតារាស្រីកូនមួយ អ្នកនាង យ៉ាន លីនដា បានទេ នៅថ្ងៃទី១៥ ខែមីនានេះ ព្រោះថាពេលនេះអ្នកនាង កំពុងតែមានវត្តមាន នៅក្រៅប្រទេសនៅឡើយ ៕

យ៉ាន លីនដា គេចវេសមិនចង់ជួប អតីតស្វាមី ទើបមិនមកចូលរួម មង្គលការរបស់ គង់ ច័ន្ទស្រីមុំ?

យ៉ាន លីនដា គេចវេសមិនចង់ជួប អតីតស្វាមី ទើបមិនមកចូលរួម មង្គលការរបស់ គង់ ច័ន្ទស្រីមុំ?