នាង Miley Cyrus ចង់ទទួលភ្ញៀវដោយ មានកញ្ឆាគ្រប់តុ ក្នុងថ្ងៃរៀបការ

អាមេរិក៖ តារាចម្រៀងស្ទីលប្លែកៗ នាង Miley Cyrus ត្រូវគេដឹងថា ជាតារាម្នាក់ ដែលនិយមជក់បារី ឬកញ្ឆារាល់ពេលបង្ហាញខ្លួន សូម្បីតែ ពេលឡើងសម្តែងក៏នាង យកបារីទៅជក់នៅលើឆាកដែរ ហើយថ្មីៗនេះនាងនិយាយថា ក្នុងថ្ងៃរៀបការ នាងចង់ឲ្យមានកញ្ឆា នៅគ្រប់តុតែម្តង ។

ព័ត៌មានពី Hollywood life បានឲ្យដឹង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះថា តារាចម្រៀងវ័យ២៣ ឆ្នាំ នាង Miley Cyrus ដែលទើបតែត្រូវគ្នាវិញ ជាមួយគូដណ្តឹង Liam Hemsworth តែងនិយាយជាញឹកញាប់ ពីគម្រោងរៀបការនោះ នឹងមានកញ្ឆានៅគ្រប់តុ ព្រមទាំងអនុញ្ញាតឲ្យភ្ញៀវទាំងអស់ ដែលចូលរួមមង្គលការរបស់នាងជក់កញ្ឆាទាំងអស់គ្នា ដែលការប្រកាសបែបនេះ ធ្វើឲ្យប្រិយមិត្តជាច្រើនហួសចិត្ត ដោយគិតថា តារារូបនេះពិត ជាវក់ និងសារធាតុញៀន ។

Miley និងគូដណ្តឹង Liam Hemsworth បានត្រូវគ្នាវិញ ក្រោយបែកបាក់គ្នាពីរឆ្នាំ ហើយគេសង្កេតឃើញថា មួយរយៈចុងក្រោយ Miley មិនសូវ បង្ហាញខ្លួន ក្នុងស្ទីលភ្លាវៗ ដូចមុនទៀតទេ ដោយគេជឿជាក់ថា នាងចង់ធ្វើខ្លួនឲ្យសមរម្យ ដើម្បីអនាគតស្វាមី ៕

នាង Miley Cyrus ចង់ទទួលភ្ញៀវដោយ មានកញ្ឆាគ្រប់តុ ក្នុងថ្ងៃរៀបការ

នាង Miley Cyrus ចង់ទទួលភ្ញៀវដោយ មានកញ្ឆាគ្រប់តុ ក្នុងថ្ងៃរៀបការ