អ្នកនាង គ្រត ជិះបញ្ច្រាស់ផ្លូវ ក្រោមហេតុផល ប្រញាប់កាត់សក់ការ រងការិះគន់ពីអ្នកលេង Facebook

ភ្នំពេញៈ តារាកំប្លែងចាស់វស្សា ដែលមានឈ្មោះល្បីប្រចាំ ក្រុមកំប្លែងនាយ កុយ គឺអ្នកនាង អ៊ុន សុភឿន ហៅនាងគ្រត នៅពេលថ្មីៗនេះ បានធ្វើឲ្យអ្នកលេង Facebook ធ្វើការរិះគន់ទៅលើ អ្នកនាង ដែលក្នុងនាមជា អ្នកសិល្បៈគឺជាមនុស្សគំរូ របស់មហាជនតែបែរជា មិនគោរព ច្បាប់ចរាចរណ៍ បែរជាជិះបញ្ច្រាស់ទិសគេ ក្រោមហេតុផលថា អ្នកនាងមានការប្រញាប់ ត្រូវកាត់សក់ការគេ។

តាមរយៈឃ្លីបវីដេអូខ្លីមួយ បានបង្ហាញឲ្យឃើញថា តារាកំប្លែងអ្នកនាង គ្រត ដោយសារតែមាន ការប្រញាប់ខ្លាំង ហើយស្ទះចរាចរណ៍ផងនោះ អ្នកនាង ក៏សម្រេចចិត្ត ជិះម៉ូតូឌុប បញ្ច្រាស់ទិស ហើយអ្នកនាង បានស្រែកសុំផ្លូវ ពីសមត្ថកិច្ច ដែលកំពុង ធ្វើចរាចរណ៍ថា «សុំមួយព្រោះប្រញាប់ទៅ កាត់សក់ការគេខ្លាចយឺត» ។

ដោយសារតែអ្នកនាង គឺជាតារាល្បីទើបធ្វើឲ្យអ្នកលេង Facebook មានការចាប់អារម្មណ៍ និងរិះគន់ថា ក្នុងនាមនាងជាបុគ្គលគំរូតែបែរ ជាមិនគោរពច្បាប់។ ចង់ដឹងថាក្នុងវីដេអូនោះ មានទិដ្ឋភាពអ្វីខ្លះ តោះទៅទស្សនា ទាំងអស់គ្នា ៕

អ្នកនាង គ្រត ជិះបញ្ច្រាស់ផ្លូវ ក្រោមហេតុផល ប្រញាប់កាត់សក់ការ រងការិះគន់ពីអ្នកលេង Facebook