នាង Cecilia Liu និយាយថា Nicky Wu ជាកាដូររបស់នាង

តៃវ៉ាន់៖ តារាសម្តែងរូបស្រស់ Cecilia Liu ដែលនឹងរៀបការ នៅថ្ងៃទី២០ខែមីនា ខាងមុខនេះបាននិយាយថា អនាគតស្វាមី Nicky Wu ជាកាដូររបស់នាង ។

ព័ត៌មានពីJayne star បានឲ្យដឹងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះថា តារាសម្តែងវ័យ ២៩ឆ្នាំនាង Cecilia Liu ដែលទើប ធ្វើខួបកំណើត នៅថ្ងៃទី១០នេះ បាននិយាយថា អនាគតស្វាមី Nicky Wu ជាកាដូរពិសេស របស់នាងក្នុងថ្ងៃខួបកំណើត ក្រោយត្រូវអ្នកសារ ព័ត៌មានសួរថា Nicky Wu មានអ្វីពិសេសឲ្យនាង ។ Cecilia បាននិយាយបែបនេះ ក្នុងពេលចូលរួមកម្មវិធី សម្ភោធហាង fashion CARVEN កាលពីថ្ងៃទី១១ ខែមិនាថ្មីៗនេះ ។

ប្រភពព័ត៌មានបានឲ្យដឹងដែរថា អ្នកឆ្នៃម៉ូដ CARVEN ក៏កំពុងឆ្នៃម៉ូដ ឈុតរៀបការសម្រាប់ កូនក្រមុំ Cecilia Liu ដែលនឹងរៀបការ នៅកោះបាលី ឆាប់ៗនេះផងដែរ ហើយ Cecilia Liu បានឲ្យដឹងថា នាងមិនទាន់សម្រេចចិត្ត ថាត្រូវស្លៀកឈុតណាខ្លះនោះទេ ព្រោះមានឈុតជាច្រើន ត្រូវស្លៀក ។ 

នាងថា“ពេលនេះខ្ញុំស្នាក់នៅហុងកុង ដើម្បីទិញឥវ៉ាន់ សម្រាប់អាពាហ៍ពិពាហ៍ បើទោះបីជិតដល់ថ្ងៃពិសេសពិតមែន តែខ្ញុំនិងNicky Wu នៅតែរវល់ មិនទាន់ដកធ្លារួចទេ”៕

នាង Cecilia Liu និយាយថា Nicky Wu ជាកាដូររបស់នាង

នាង Cecilia Liu និយាយថា Nicky Wu ជាកាដូររបស់នាង

នាង Cecilia Liu និយាយថា Nicky Wu ជាកាដូររបស់នាង