ប្រទេសថៃហាមមិនឲ្យ ស្លៀកម៉ូដខោប្រភេទនេះ នៅថ្ងៃចូលឆ្នាំ បើមិនស្ដាប់អាចមានទោស

ក្នុងការបញ្ចៀសរូបភាពមិនល្អក្នុងក្នុងចូលឆ្នាំប្រពៃណីថៃឬ Songkran ក្នុងឆ្នាំ២០១៦ ក្រុមមន្ត្រីទីក្រុង ឈៀងម៉ៃ បានប្រកាសបម្រាម មិនឲ្យស្លៀកពាក់សិចស៊ីពេក ជាពិសេសខោធ្វើពីប្លាស្ទិកឆ្លុះសាច់ឫ “X-ray pants” ។

ប្រទេសថៃហាមមិនឲ្យ ស្លៀកម៉ូដខោប្រភេទនេះ នៅថ្ងៃចូលឆ្នាំ បើមិនស្ដាប់អាចមានទោស

ដើម្បីការពាររូបភាពក្នុងថ្ងៃប្រពៃណី រាល់សំលៀកបំពាក់បញ្ចេញសាច់ ពេលដែលត្រូវទឹក ត្រូវបានហាមដាច់ខាត ក្នុងថ្ងៃចូលឆ្នាំថ្មី ដែលធ្វើឡើងនៅទីក្រុង ឈៀងម៉ៃ។ ក្នុងនោះរួមទាំងខោធ្វើពីប្លាស្ទិកឆ្លុះសាច់ ដែលជាប្រភេទខោដែលអាច មានប្រជាប្រិយក្នុង Songkranឆ្នាំនេះ។

“អ្វីដែលធ្វើឲ្យខ្ញុំបារម្ភគឺ អ្នកលក់តាមអនឡាញ បានចាប់ផ្ដើមលក់ខោ ធ្វើពីប្លាស្ទិកឆ្លុះសាច់ លើបណ្ដាញសង្គម។ ប្រសិនបើប្រជាជនពាក់វា ដោយគ្មានខោទ្រនាប់ វាត្រូវបានចាត់ទុកថាជាការប្រមាថនៅសាធារណៈ។ ហើយប្រសិនមានអ្នក ល្មើសនឹងបម្រាមនេះ អាចនឹងប្រឈមមុខ មានទោសទណ្ឌ”។ នេះតាមសម្ដី អភិបាលក្រុង ឈៀងម៉ៃ Pawin Chamniprasart ។

ក្រៅពីសំលៀកបំពាក់ដែលបានណែនាំខាងលើ ក្រុមមន្ត្រីក៏បានបន្ថែមទៀតថា ពួកគេដាក់បម្រាម មិនឲ្យមានការ រាំសិចស៊ី និងបញ្ចេញសាច់ជ្រុល ហួសហេតុពេក៕

ប្រទេសថៃហាមមិនឲ្យ ស្លៀកម៉ូដខោប្រភេទនេះ នៅថ្ងៃចូលឆ្នាំ បើមិនស្ដាប់អាចមានទោស

ប្រទេសថៃហាមមិនឲ្យ ស្លៀកម៉ូដខោប្រភេទនេះ នៅថ្ងៃចូលឆ្នាំ បើមិនស្ដាប់អាចមានទោស

ប្រភពពី៖ Sabay