សុខៗ Charlie Puth ស្រែកជេរ Justin Bieber ចំៗពេលកំពុងច្រៀង លើឆាក

តារាចម្រៀងវ័យក្មេងអាមេរិក Charlie Puth បានរៀបចំការប្រគំតន្ត្រី កាលពីយប់ថ្ងៃសុក្រ សប្ដាហ៍មុន ហើយថែមទាំងបាន ជេរទៅ Justin Bieber ខណៈកំពុងចម្រៀងបទ “We Don’t Talk Anymore” ដែលមាន Selena Gomez ច្រៀងក្នុងបទនេះដែរ។

សុខៗ Charlie Puth ស្រែកជេរ Justin Bieber ចំៗពេលកំពុងច្រៀង លើឆាក

លើឆាក តារាវ័យ២៤ឆ្នាំម្ចាស់បទ “see you again” បានច្រៀងយ៉ាងអន្លង់អន្លោច ជាមួយព្យាណូ លុះដល់ពាក់កណ្ដាលបទ គេក៏ពោលពាក្យ មួយឃ្លាថា ”F–k You Justin Bieber” ធ្វើឲ្យនាំគាំទ្រនៅទីនោះ ហ៊ោភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បន្ទាប់មក វីដេអូជេរនេះបាន លេចឡើងលើបណ្ដាញ Twitter បង្ហោះដោយគណនីឈ្មោះ Allie Twist។

ចំពោះរឿងនេះ Justin មិនបានអើពើអ្វីឡើយ។ ប៉ុន្តែក្រោយមក Charlie ក៏បានចេញមុខសុំទោស ដោយបាននិយាយថា៖ ”អ្វីដែលខ្ញុំនិយាយ កាលពីយប់មិញអំពី Justin គ្រាប់តែជាន័យកំប្លែងប៉ុណ្ណោះ។ ទោះជាយ៉ាងណា… ការដែលខ្ញុំនិយាយ នៅពាក្យកណ្ដាលចម្រៀងគឺ មិនមែន សំដៅទៅ នរណាទេ។ ខ្ញុំគឺជាអ្នកគាំទ្រ ខ្លាំងក្លារបស់ Justin Bieber ហើយខ្ញុំគ្មានបំណងអ្វីទេ ប៉ុន្តែជារឿងល្អដែល បាននិយាយពីគេ និងចម្រៀងរបស់គេ គ្រប់ពេល”៕

ទស្សនាវីដេអូខាងក្រោ៖