តារាចម្រៀង T.O.P សុំទោស ក្រោយបោះកន្ទុយបារី មុខអ្នកគាំទ្រនៅចិន

កូរ៉េ៖ តារាចម្រៀងT.O.P សមាជិកក្រុមចម្រៀង BIGBANG ថ្មីៗនេះបានសុំទោស អ្នកគាំទ្ររបស់ខ្លួន ក្រោយរូបភាពបោះកន្ទុយបារី តាមបង្អួចរថយន្តត្រូវបាន បង្ហោះក្នុងបណ្តាញ អ៊ីនធ័រណេត ។

ព័ត៌មានពី Korea Times បានឲ្យដឹងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះថា តារាចម្រៀងវ័យ២៨ឆ្នាំ T.O.P បានសូមអភ័យទោស ចំពោះអ្នកគាំទ្ររបស់ខ្លួន នៅប្រទេសចិន ក្រោយបោះកន្ទុយបារី នៅមុខអ្នកគាំទ្រជាច្រើនកុះករ ហើយតារារូបនេះទទួលស្គាល់ វាជាអកប្បកិរិយាមិនសមរម្យ មួយដែលខ្លួនបានធ្វើ ។

នៅថ្ងៃទី១៤ ម្សិលមិញ តារារូបសង្ហាប្រចាំ ក្រុមរូបនេះបានសរសេរ បង្ហោះនៅក្នុងបណ្តាញ Instagram របស់ខ្លួនថា “ខ្ញុំពិតជាសុំទោសពិត មែនដែលធ្វើឲ្យ អ្នកគាំទ្រអន់ចិត្ត ខ្ញុំពិតជាខ្មាស់ណាស់ ចំពោះទង្វើនេះ កន្លងមកពេលជក់បារី នៅក្នុងរថយន្តឬនៅកន្លែងណា មួយខ្ញុំតែងដាក់កន្ទុយបារី ចូលក្នុងចានគោះបារី ប៉ុន្តែលើកនេះខ្ញុំបាន បង្កកំហុសដ៏ធំមួយ ព្រោះខ្ញុំជិះរថយន្តរបស់អ្នកផ្សេង គឺខ្ញុំសូមទោសពិតមែន” ។

សូមបញ្ជាក់ថា រូបភាពបោះកន្ទុយបារី របស់តារាចម្រៀង T.O.P ត្រូវអ្នកគាំទ្រម្នាក់ថត បានក្នុងពេលទៅជួបអ្នក គាំទ្រនៅប្រទេសចិន ៕

តារាចម្រៀង T.O.P សុំទោស ក្រោយបោះកន្ទុយបារី មុខអ្នកគាំទ្រនៅចិន

តារាចម្រៀង T.O.P សុំទោស ក្រោយបោះកន្ទុយបារី មុខអ្នកគាំទ្រនៅចិន

តារាចម្រៀង T.O.P សុំទោស ក្រោយបោះកន្ទុយបារី មុខអ្នកគាំទ្រនៅចិន