កំសត់ !គូស្នេហ៍១គូ បញ្ចប់ជីវិត តាមទុំនិងទាវ ដើម្បីបញ្ចប់ បញ្ហាលើលោក

ភ្នំពេញ៖ គេថាស្នេហាគ្មានអ្វីវាស់បានឡើយ នៅលើលោកនេះ ការងប់នឹងក្តីស្រឡាញ់ រហូតឈាន ដល់ការប្តូរផ្តាច់ ហ៊ានបូជាជីវិត ដើម្បីស្នេហា ដូចទៅនឹងតួអង្គរឿង ទុំ និងទាវនោះ វាគឺជារឿងមួយមិនល្អនោះទេ។

ទិដ្ឋភាពដ៏ស្រងះស្រងោច ដែលបង្ហោះព្រោងព្រាតលើហ្វេសប៊ុក ឃើញហើយមានអារម្មណ៍ក្តុកក្តួល ក្នុងចិត្ត ខណៈដែលគូស្នេហ៍១គូនេះ ហ៊ានផ្តាច់សង្ខារ ព្រោះតែរឿងស្នេហា និងបញ្ចប់បញ្ហាលើលោក ធ្វើយ៉ាងនេះព្រះមិនប្រោសនោះទេ ។

បើមើលរូបភាពនេះ វាមិនខុសពីស្នេហា ទុំ និងទាវនោះទេខណៈដែលមូលបញ្ហារឿងទុំទាវគឺស្ថិតនៅលើទំនាក់ទំនងដែលកើតឡើងដោយសារការប្រកាន់យកនូវទស្សនៈពីរផ្ទុយគ្នា គឺទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករ ឬស្នេហាចិត្ត និងចិត្តហើយទស្សនៈដែលប្រកាន់ទស្សនៈនីមួយៗដណ្តើមយកឈ្នះរៀងៗខ្លួន។ ដោយឡែកសម្រាប់គូស្នេហ៍ដែលដេកឱបគ្នាស្លាប់ ក្នុងទឹកនេះវិញ ទំនងត្រូវបានគេយល់ឃើញថា មានបញ្ហាស្មុគស្មាញ ទាក់ទងនឹងឋានៈគ្រួសារហើយមើលទៅ ដែលមិនអាចដោះស្រាយរួច ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី មានការលើកឡើងផ្សេងទៀតថា «បញ្ហាស្មុគស្មាញអ្វី ក៏អាចដោះស្រាយបានដែរ មិនគួរណាបញ្ចប់ជីវិតខ្លួនឯង យ៉ាងដូច្នោះសោះ សម័យនេះទៅហើយ មិនមែនសម័យទុំទាវទេណា»៕ 

កំសត់ !គូស្នេហ៍១គូ បញ្ចប់ជីវិត តាមទុំនិងទាវ ដើម្បីបញ្ចប់ បញ្ហាលើលោក

កំសត់ !គូស្នេហ៍១គូ បញ្ចប់ជីវិត តាមទុំនិងទាវ ដើម្បីបញ្ចប់ បញ្ហាលើលោក