ដែល​ញាំ​បាយ​ឆាណែម​សាច់​ជ្រូក​ ឬ(បាយណែម)​ អត់​?​

តោះ​ ! ​មក​សាកល្បង​ធ្វើ​ម្ដង​មើល​ ឆ្ងាញ់​ប៉ុណ្ណា​ដែរ ​?
ដែល​ញាំ​បាយ​ឆាណែម​សាច់​ជ្រូក​ ឬ(បាយណែម)​ អត់​?​
‪​គ្រឿង​ផ្សំ‬‬​- បាយ​អង្ករផ្កា​ម្លិះ ​២​ចាន​ចង្កិះ​- ណែម​សាច់ជ្រូក ​កន្លះ​ចាន​ចង្កឹះ​- ពងទា​ ២​គ្រាប់​- ខ្ទឹម​បារាំង ​ហាន់​ជា​សរសៃ​ល្អិតៗ ​១​ដុំ​តូច​​- ស្លឹក​ខ្ទឹម ​ហាន់​ខ្លី​ល្មម ​២ស្លាប​ព្រា​បាយ​- ខ្ទឹម​សចិ​ញ្រ្ចាំ ​២​ស្លាប​ព្រាបាយ​- ម្ទេស (តូចៗ) ១០ផ្លែ- ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ- ប្រេងខ្យង ១ស្លាបព្រាបាយ- ប្រេងឆា ៣ស្លាបព្រាបាយ- ស្ករស ១ស្លាបព្រាកាហ្វេ- ម្រេចម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ
ដែល​ញាំ​បាយ​ឆាណែម​សាច់​ជ្រូក​ ឬ(បាយណែម)​ អត់​?​
‪របៀបធ្វើ‬‬ - ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆា ខ្ទឹមស និងម្ទេសបំពងអោយប្រែពណ៌បន្តិច សឹមដាក់ ណែម ខ្ទឹមបារាំង និង ពងទាឆាចូលគ្នាប្រហែល ១ទៅ២នាទី។- ដាក់បាយចូល ឆាជាមួយគ្នាឱ្យសព្វ បន្ថែមរសជាតិដោយ ទឹកស៊ីអ៊ីវ ប្រេងខ្យង ស្ករ និងម្រេច ឆាឱ្យឆ្អិន។- ដាក់ស្លឹកខ្ទឹម ឆាឱ្យសព្វ ភ្លក្សរសជាតិតាមចំណង់ចំណូលចិត្ត ជាការស្រេច៕
ដោយ៖ ឈូក ស
ប្រភព៖ គណនីមេផ្ទះ