ចិន​សម្រេច​បាន​បច្ចេកទេស​វះកាត់​ប្ដូរ​ស្រោម​កែវភ្នែក​ពី​សត្វ​ជ្រូក​មក​មនុស្ស​

យោង​តាម​ការ​ចុះ​ផ្សាយ​ពត៌មាន​នៃ​ស្ថានីយ៍ទូរទស្សន៍ ​CCTV ​របស់​ចិន​ ដែល​បាន​ដក​ស្រង់​ពី​សារពត៌​មា​ន ​Metropolis Daily ​បាន​បង្ហាញ​ឱ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​ក្រុម​​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​សង្គ្រោះ​ការ​ចង​ចាំ ​ស៊ុន ​យ៉ាត់​សេន​ បាន​សម្រេច​បាន​នូវ​បច្ចេកទេស​វះកាត់​ប្ដូរ​ស្រោម​កែវ​ភ្នែក​រ​បស់​សត្វជ្រូក​មក​មនុស្ស​បាន​ដោយ​ជោគជ័យ ​។
ចិន​សម្រេច​បាន​បច្ចេកទេស​វះកាត់​ប្ដូរ​ស្រោម​កែវភ្នែក​ពី​សត្វ​ជ្រូក​មក​មនុស្ស​
មាន​វ័យ​១៤​ឆ្នាំ ​ក្មេង​ប្រុស​ម្នាក់​ ដែល​ធ្លាប់​មាន​បញ្ហា​មើល​មិន​ឃើញ​ត្រង់​ភ្នែក​ខាង​ស្ដាំ ​ដោយ​សារ​ឧប្បត្តិ​ហេតុ​ត្រូវ​ផ្កា​ភ្លើង​កាំជ្រួច​បុក​ប៉ះ ​ក្នុង​ពេល​កំពុង​ឈរ​មើល​គេ​ប្រារព្ធ​ពិធី​បុណ្យ​ផ្ការីក​នោះ ​បាន​ក្លាយ​ជា​បុគ្គល​ទី​មួយ​ដែល​បាន​ទទួល​ការ​វះកាត់​ប្ដូរ​ស្រោម​កែវ​ភ្នែក​ពី​សត្វ​ជ្រូក ​មក​មនុស្ស​ក្នុង​មន្ទីរ​ពេទ្យស៊ុន​ យ៉ាត់​សេន​នេះ ​។​
ចិន​សម្រេច​បាន​បច្ចេកទេស​វះកាត់​ប្ដូរ​ស្រោម​កែវភ្នែក​ពី​សត្វ​ជ្រូក​មក​មនុស្ស​
បើ​តាម​ការ​បក​ស្រាយ​របស់​លោកវេជ្ជបណ្ឌិត ​Yuan Jin ​នៃ​មន្ទីរ​ពេទ្យ​ស៊ុន ​យ៉ាត់​សេន​នេះបាន​ប្រាប់ឱ្យ​ដឹង​ថា ​មូល​ហេតុ​នៃ​ការ​បង្កើត​ឱ្យ​មាន​ការ​វះ​កាត់​នេះ​ឡើង ​ព្រោះ​នៅ​ប្រទេសចិន​ជា​រៀង​រាល់ឆ្នាំ ​មាន​ជន​រង​គ្រោះ​ដោយ​សារ​បញ្ហា​មើល​មិន​ឃើញ ​ក្នុង​លក្ខខណ្ឌ​ស្រោម​​កែវភ្នែក​ខូច​ គឺ​មាន​ចំនួន​ជាង​៥លាននាក់​ឯណោះ ហើយ​មូល​ហេតុ​មួយ​ទៀត​ដែល​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​ពេទ្យ​របស់​លោក​ជ្រើស​រើស​យក​ស្រោម​កែវ​ភ្នែក​ពី​សត្វ​ជ្រូក​មក​ដាក់​ឱ្យ​មនុស្ស ​ព្រោះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នៃ​ការ​ស្រាវ​ជ្រាវ​អំពី​ស្រោម​កែវ​ភ្នែក​សត្វរួ​ម​មាន សត្វ​ស្វា ​គោ និង​ពពែ​ជា​ដើម​នោះ​គឺ​វា​​មិន​ត្រូវជាមួយ​ស្ថានភាព​ភ្នែក​របស់​មនុស្ស​ឡើយ ​ប៉ុន្តែ​ពួក​លោក​បាន​រក​ឃើញ​ថា​មាន​តែស្រោម​កែវភ្នែ​ករបស់​សត្វ​ជ្រូកទេ ​ដែល​ត្រូវ​នឹង​ទម្រង់​កែវ​ភ្នែក​របស់​មនុស្ស​ ហើយ​ចំពោះ​បាក់តេរី ​និង​មេរោគ​នៃ​ស្រោម​​កែវ​ភ្នែករ​បស់​សត្វជ្រូក​វិញ ​គឺ​ពុំ​មាន​ច្រើន​ដូច​ពពួក​សត្វ​ដទៃៗ​ទៀត​ឡើយ ​៕​
ដោយ៖ ឈូក ស
ប្រភព៖ CCTV