ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​កើត​មាន​ឡើង​នៅ​ជុំវិញ​ពិភពលោក​សម្រាប់​ថ្ងៃ ១៤ មិនា

១) យ៉ាង​ហោច​ណាស់​មនុស្ស ៣៤ អ្នក​បាន​ស្លាប់​ និង ១២៥ អ្នក​ផ្សេង​ទៀត​រង​របួស​ បន្ទាប់​ពី​ឡាន​ផ្ទុក​ដោយ​គ្រាប់​បែក​បាន​បំផ្ទុះ​នៅ​កណ្ដាល​រដ្ឋ​ធានា​ អង់ការ៉ា ប្រទេស ទួរគី។

 

២) ខ្មាន់​កាំ​ភ្លើង​មក​ពី​អាហ្វ្រិក​ខាង​ជើង​ដែល​ជា​សាខា​របស់​ក្រុម អាល់កៃដា បាន​សម្លាប់​មនុស្ស​ចំនួន ១៦ អ្នក​ដែល​ក្នុង​នោះ​មាន​ទាំង​ជនជាតិ អឺរ៉ុប ចំនួន ៤ រូប​នៅ​ឆ្នេរ​ខ្សាច់​កម្សាន្ត​មួយ​ក្នុង​ប្រទេស កូឌីវ័រ។

 

៣) ប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ឡុងដុង​ ចក្រភព​អង់គ្លេស​នៅ​ខែ​ មេសា​ខាង​មុខ​ និង​ជំរុញ​ឲ្យ​ពល​រដ្ឋ​អង់គ្លេស​បន្ត​បោះ​ឆ្នោត​គាំ​ទ្រ​ឲ្យ​ចក្រភព​អង់គ្លេស​នៅ​ជា​សមាជិកភាព​សហភាព​អឺរ៉ុប​ ដែល​ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៣ មិថុនា ក្នុង​ការ​កំណត់​វាសនា​តើ​អង់គ្លេស​គួរ​ចាកចេញ​ពី​សមាជិក​សហភាព​អឺរ៉ុប ឬ បន្ត​នៅ​ត​ទៅ​ទៀត។

 

៤) ក្រុម​អ្នក​បាតុករ​រាប់​ពាន់​នាក់ បាន​ចុះ​ផ្លូវ​តវ៉ា​នៅ​ក្នុង​ទីក្រុង​សំខាន់ៗ​របស់​ប្រទេស​ប្រេស៊ីល ដើម្បី​ទាមទារ​ឲ្យ​ប្រធានាធិបតី​លោក​ស្រី Dilma Rousseff ចុះ​ចេញ​ពី​តំណែង ចំ​ពេល​ដែល​ប្រេស៊ីល​កំពុង​មាន​ទាំង​វិបត្តិ​នយោបាយ និង សេដ្ឋកិច្ច។

 

៥) ការ​ប្ដឹងផ្ដល់​រឿង​រំលោភ​កម្មសិទ្ធិ​បញ្ហា​របស់​ក្រុមហ៊ុន Oracle លើ​កម្មវិធី​ប្រតិបត្តិការ​ Android ដែល​វិនិយោគ​ដោយ​ Google នឹង​ចាប់​ផ្តើម​ឡើង​នៅ​ថ្ងៃ​ទី ០៩ ខែ ឧសភា ខាង​មុខ​ហើយ​ប្រសិន​បើ Oracle ឈ្នះ​ក្តី​ក្រុមហ៊ុន Google នឹង​ត្រូវ​បង់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ឲ្យ​ទៅ Oracle។

 

៦) នាយក​រដ្ឋ​មន្ត្រី​ប្រទេស​ថៃ​ បាន​បញ្ជា​ឲ្យ​យោធា​ពង្រឹង​សន្តិសុខ​ឲ្យ​បាន​ខ្លាំង​បន្ថែម​ទៀត​នៅ​ថ្ងៃច័ន្ទ​នេះ​ ក្នុង​តំបន់​កុលសម្ព័ន្ធ​ជនជាតិ​ឥស្លាម​ភាគ​ចិត្ត​ក្នុង​ខេត្ត​ភាគ​ខាងត្បូង​ប្រទេស​ ក្រោយ​ពី​មាន​ការ​កើន​ឡើង​នេះ​អំពើ​ហិង្សា​ដោយ​ក្រុម​បះបោរ។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com, channelnewsasia.com