បាតុករ​ ៣ លាន​នាក់​ចុះ​ផ្លូវ​តវ៉ា​ពេញ​ប្រទេស​ប្រេស៊ីល​ទាមទារ​ឲ្យ​ប្រធានាធិបតី​ចុះ​ចេញ​ពី​តំណែង

ការ​បាតុកម្ម​ដ៏​ធំ​មួយ​បាន​ផ្ទុះ​ឡើង​នៅ​ពាសពេញ​ប្រទេស​ប្រេស៊ីល​ ដែល​នេះ​ជា​ការ​ដាក់​សម្ពាធ​បន្ថែម​ទៀត​ដើម្បី​ប្រឆាំង​នឹង​ប្រធានាធិបតី​ប្រេស៊ីល​លោក​ស្រី Lilma Rousseff ដែល​កំពុង​មាន​ការ​ចោទ​ប្រកាន់​ថា​មាន​ជាប់​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​ និង ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ដ៏​អាក្រក់​របស់​ប្រទេស។ បើ​យោង​តាម​មន្ត្រី​ប៉ូលិស​បាន​ព្យាករណ៍​មាន​មនុស្ស​ប្រមាណ​ជាង ៣ លាន​នាក់​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ ក្នុង​ទីក្រុង​ចំនួន ២០០ ទីក្រុង​ពេញ​ប្រទេស​ប្រេស៊ីល ដើម្បី​ឲ្យ​លោក​ស្រី​លាលែង​ចេញ​ពី​តំណែង។

 

ចំណែក​លោក​ស្រី​ប្រធានាធិបតី Lilma Rousseff ដែល​កំពុង​តស៊ូ​មតិ​ក្នុង​សភា​ដើម្បី​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​នោះ បាន​ថ្លែង​ថា​លោក​ស្រី នឹង​មិន​ចុះ​ចេញ​ពី​តំណែង​ឡើយ​ ទោះ​បី​ជា​មាន​សម្ពាធ​ពី​សមាជិក​គណបក្ស ពលករ​របស់​ខ្លួន​ក៏​ដោយ។

 

បាតុករ​ ៣ លាន​នាក់​ចុះ​ផ្លូវ​តវ៉ា​ពេញ​ប្រទេស​ប្រេស៊ីល​ទាមទារ​ឲ្យ​ប្រធានាធិបតី​ចុះ​ចេញ​ពី​តំណែង

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com