ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​កើត​មាន​ឡើង​ប្រចាំ​ថ្ងៃ​នៅ​ជុំវិញ​ពិភពលោក​នា​ថ្ងៃ ១៥ មិនា

១) ប្រធានាធិបតី​រុស្សី​លោក Vladimir Putin បាន​បញ្ជា​ឲ្យ​ដក​កងទ័ព​ជា​ចេញ​ពី​ទឹក​ដី​ស៊ីរី ខណៈ​ដែល​ប្រទេស​នេះ​បាន​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល​អស់​រយៈ​ពេល​៥ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន Reuters ប៉ុន្តែ​គេ​មិន​ទាន់​ច្បាស់​ទេ​ថា រុស្សី​បញ្ឈប់​ការ​វាយប្រហារ​តាម​ដែន​អាកាស​ឬ យ៉ាង​ណា។

 

២) សហរដ្ឋ​អាមេរិក​បាន​ជឿ​ថា​ខ្លួន​ពិត​ជា​បាន​ទទួល​ភាព​ជោគជ័យ​មែន​ដោយ​បាន​សម្លាប់​មេដឹកនាំ​ជាន់​ខ្ពស់​មួយ​រូប​របស់​ក្រុមហ៊ុន​រដ្ឋ​ឥស្លាម ISIS តាម​រយៈ​ការ​វាយប្រហារ​តាម​ដែន​អាកាស​នៅ​ថ្ងៃ ទី ០៤ មិនា​កន្លង​ទៅ នៅ​ស៊ីរី ទៅ​លើ​មេដឹកនាំ​ជាន់​ខ្ពស់​ខាង​សង្គ្រាម​គឺ​ជន Omar al-Shishani។

 

៣) បើ​តាម​ទិន្នន័យ​បញ្ចេញ​នូវ​រសៀល​ថ្ងៃ​អង្គារ​នេះ​បង្ហាញ​ថា​សកម្មភាព​សេដ្ឋកិច្ច​ប្រទេស​ប្រេស៊ីល​បាន​ធ្លាក់​ចុះ​ចំនួន ៨% ចាប់​តាំង​ពី​ខែ​មករា​មក​ដែល​នេះ​ជា​សកម្មភាព​នេះ​ការ​ធ្លាក់​ចុះ​ ១១ ខែ​ជាប់​គ្នា​របស់​ប្រទេស។

 

៤) ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន ថ្លែង​ថា​ប្រទេស​ របស់​លោក​ គួរ​តែ​ធ្វើតេស្ត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ និង បាញ់​មីស៊ីល​អន្តរទ្វីប​របស់​ខ្លួន​ដែល​មាន​បំពាក់​ក្បាល​គ្រាប់ ​សាកល្បង​ឲ្យ​បាន​ឆាប់ៗ​ខាង​មុខ នេះ​បើ​តាម​ការ​រាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន KCNA នៅ​ថ្ងៃ​អង្គារ​នេះ។

 

៥) ក្រុម​អ្នក​លួច​ព័ត៌មាន​តាម​បណ្តាញ​អ៊ីនធឺណិត Hacker ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​អនាមិក (Anonymous) បាន​សន្យា​បើក​ដំណើរ​ការ​ឡើង​វិញ​ក្នុង​ការ​វាយប្រហារ​តាម​បណ្តាញ​អ៊ីនធឺណិត​ទៅ​លើ​បេក្ខភាព​ប្រធានាធិបតី​អាមេរិក លោក Donald Trump ចាប់​ពី​ថ្ងៃ​ទី ០១ មេសា​តទៅ ជា​ពិសេស​គឺ​ទៅ​លើ​គេហទំព័រ និង គណនេយ្យ​ផ្ទាល់​ខ្លួន​របស់​លោក។

 

៦) ក្រុម​ឧទ្ទាម​និយម​ជ្រុល​ al Shabaab នៅ​ក្នុង​ប្រទេស​សូម៉ាលី បាន​វាយ​ចូល​កាន់​កាប់​កំពង់ផែ​មួយ​ពាក់​កណ្តាល​ស្វយ័ត​ ក្នុង​តំបន់ Puntland ដែល​នេះ​ជា​សញ្ញា​ថ្មី​ចុង​ក្រោយ​មួយ​នៃ​ការ​ងើប​ឡើង​វិញ​របស់​ក្រុម​បះបោរ​មួយ​នេះ​ ក្នុង​បណ្តា​ប្រទេស​តំបន់​អាហ្វ្រិក។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com