មនុស្ស​៣​លាន​នាក់​ចេញ​​បាតុកម្ម​ឲ្យ​ប្រធានាធិបតី​ប្រេស៊ីល​ចុះ​ចេញ​ពី​តំណែង​

ប៉ូលិស​ប្រទេស​ប្រេស៊ីល​និយាយ​ថា ​ពលរដ្ឋ​ប្រមាណ​៣​លាន​នាក់​មក​ពី​ពាស​ ពេញ​ប្រទេស​បាន​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​កាល​ពី​ថ្ងៃ​អាទិត្យ ​ទាមទារ​បណ្តេញ​លោកស្រី​ប្រធានាធិបតី​ Dilma Rousseff​ ចេញពី​មុខ​តំណែង។​

ក្រុម​បាតុករ​បាន​ទាមទារ​ឲ្យ​ក្រុម​សមាជិក​សភា​បន្ត​ដំណើរការ​ដាក់​ទោស​ប្រឆាំង នឹង​លោក​ស្រី​ប្រធានាធិបតី ​ដែល​គេ​រក​ឃើញ​ថា​គាត់​មាន​កំហុស​ទាក់​ទង​នឹង​រឿង​អាស្រូវ​អំពើ​ពុក​រលួយ​ដ៏​ធំ ​ហើយ​ធ្វើ​ឲ្យជាប់​គាំង​សេដ្ឋកិច្ច​ប្រទេស​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ក្នុង​រយៈពេល​២៥ឆ្នាំ​កន្លង​មក​នេះ។

ក្រុម​រដ្ឋអាជ្ញា​បាន​និយាយ​ថា​ ទឹក​ប្រាក់​ជាង​២​ពាន់​លាន​ដុល្លារ​ និង​ទឹក​ប្រាក់​ ផ្សេង​ទៀត​ ត្រូវ​សូក​ប៉ាន់​ដោយ​ក្រុមហ៊ុន​ផ្នែក​សំណង់​និង​បច្ចេក​ទេស​វិស្វកម្ម​ដ៏​ធំ​របស់​ប្រទេស​ ដើម្បី​ជា​ថ្នូរ​នឹង​កុងត្រា​ឬ​កិច្ចសន្យា​របស់​ក្រុមហ៊ុន​ Petrobras ។

លោក​ Sergio Praca​ ជា​អ្នក​វិភាគ​នយោបាយ​ម្នាក់​បាន​និយាយ​ថា​ បាតុកម្ម​នេះ​មាន​កម្លាំង​ខ្លាំង​ ដែល​អាច​ជា​សេនារិយោ​ដ៏​អាក្រក់​សម្រាប់​រដ្ឋាភិបាល៕

មនុស្ស​៣​លាន​នាក់​ចេញ​​បាតុកម្ម​ឲ្យ​ប្រធានាធិបតី​ប្រេស៊ីល​ចុះ​ចេញ​ពី​តំណែង​

បាតុករ​ចូលរួម​ការបាតុកម្ម​ប្រឆាំង​លោក​ស្រី​ប្រធានាធិបតី​ Dilma Rousseff ពី​បទ​ពុក​រលួយ​ នៅ​ក្បែរ​ទន្លេ Rio Negro នៅ​ប្រទេស​ប្រេស៊ីល​ នៅ​ថ្ងៃ​ទី​១៣​ ខែ​មិនា ឆ្នាំ​២០១៦។​

ប្រភពៈ VOA