លោក Htin Kyaw ជំនិតរបស់លោកស្រី ស៊ូជី ក្លាយជាប្រធានាធិបតីស៊ីវិលដំបូងគេរបស់មីយ៉ាន់ម៉ា

សភាមីយ៉ាន់ម៉ានៅថ្ងៃអង្គារនេះ បានបោះឆ្នោតជ្រើសរើសលោក Hitn Kyaw ដែលជាមនុស្សស្និទ្ធនឹងលោកស្រី អ៊ុងសាន ស៊ូជី ឲ្យក្លាយជាប្រធានាធិបតីស៊ីវិលដំបូងគេដើម្បីដឹកនាំប្រទេសនេះ បន្ទាប់ពីប្រទេសនេះស្ថិតក្រោមការដឹកនាំរបស់យោធាអស់រយៈពេលជាង៥០ឆ្នាំមក។

លោក Htin Kyaw ជំនិតរបស់លោកស្រី ស៊ូជី ក្លាយជាប្រធានាធិបតីស៊ីវិលដំបូងគេរបស់មីយ៉ាន់ម៉ា

លោក Hitn Kyaw (ឆ្វេង) ដែល​ទើប​ត្រូវបាន​បោះឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​ស៊ីវិល​ដំបូង​របស់​មីយ៉ាន់ម៉ា (រូបពី Channel News Asia)

បណ្ដាញផ្សាយព័ត៌មានBBCបានរាយការណ៍ថា លោក Htin Kyaw បានយកឈ្នះលើបេក្ខជនម្នាក់ទៀតមកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ និងបេក្ខជនម្នាក់ទៀតដែលតែងតាំងដោយយោធា។

លោក Htin Kyaw គឺជាអ្នកនិពន្ធដែលទទួលបានការសរសើរ និងជាមិត្តភក្តិជិតស្និទ្ធរបស់លោកស្រីស៊ូជី មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ។ លោក Htin Kyaw ត្រូវបានតែងតាំងដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ តំណាងឲ្យអ្នកប្រជាធិបតេយ្យជើងចាស់លោកស្រី ស៊ូជី។

រដ្ឋធម្មនុញ្ញសរសេរដោយរបបយោធាបានរារាំងលោកស្រី ស៊ូជី មិនឲ្យទទួលតំណែងប្រធានាធិបតីនេះបាន ក៏ប៉ុន្តែលោកស្រីត្រូវបានគេនិយាយថានឹងខ្ពស់ជាងប្រធានាធិបតីទៅទៀត៕

ប្រភពៈ VOD