ក​ម្មក​រ​រោ​ង​ច​ក្រ​​​កា​ត់​​ដេ​រ​​​ធា​ន​​​ធា​ន​​​ទា​ម​ទារ​​ប្រា​ក់​​ខែ​​​ជា​​ថ្មី​​បន្ទា​ប់​​ពី​​ថៅ​កែ​​រ​ត់​​​ចោ​ល​​រយៈ​ពេល​ ​៨​​ខែ

ខេត្ត​កណ្ដាល៖ កម្មករ​​កាត់​​ដេរ​​​នៅ​​រោង​ច​ក្រ ធាន ធាន (Thien Thien) ក្នុង​​នៅ​​ឃុំ​​​ពើ​ក ស្រុក​​​អង្គ​ស្នួល ខេត្ត​ក​ណ្ដា​ល និង​​តំ​ណា​ង​​​ស​ហ​ជី​ព​​​ជា​ង​ ១០​​នា​ក់ នាំ​​គ្នា​​លើ​ក​​​ប​ដា​​នៅ​​មុ​ខ​​​រោ​ង​ច​ក្រ​​​ជា​​ថ្មី នៅ​​ព្រឹក​​ថ្ងៃ​​ទី ​១៣ មីនា ដើ​ម្បី​​​ទា​ម​ទា​រ​​ប្រា​ក់​​ខែ បន្ទា​ប់​​ពី​​ថៅ​កែ​​រត់​​ចោ​ល​​អស់​​រយៈ​ពេល​ ៨​​ខែ។ ការ​ទាមទារ​របស់​កម្មករ​កាត់​ដេរ​នៅ​រោងចក្រ ធាន ធាន ដែល​ថៅកែ​បិទ​ទ្វារ​រត់​ចោល​កម្មករ​នេះ ធ្វើ​ឡើង​ជា​លើក​ទី​​ពីរ​ក្នុង​អំឡុង​ពេល​ពួក​គាត់​រង់ចាំ​សេចក្ដី​សម្រេច​ពី​តុលាការ​ខេត្ត​កណ្ដាល យូរ​ហើយ​មិន​មាន​ដំណោះស្រាយ។ ប្រធាន​សហព័ន្ធ​សហជីព​សាមគ្គី ឯករាជ្យ និង​ប្រជាធិបតេយ្យ លោក យ៉ង់ ផាន្នី មាន​ប្រសាសន៍​ថា តុលាការ​ខេត្ត​កណ្ដាល ប្រកាស​លើក​ពេល​សវនាការ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ព្រោះ​មិន​បាន​ដាក់​ឯកសារ​គ្រប់គ្រាន់៖ «អត់​ដំណោះស្រាយ​ទេ​បង​អើយ។ អស់​គន្លាក់​នៅ​មួយ​គន្លាក់ ហើយ​មួយ​គន្លាក់​ចុង​ក្រោយ​នេះ​វេទនា​តែ​ម្ដង»។ ស្ត្រី​អ្នក​ដាំ​បាយ​នៅ​រោងចក្រ ធាន ធាន មួយ​រូប​ឈ្មោះ ច្រុល ម៉េន ត្អូញ​ថា ពួក​លោកស្រី​អស់​សង្ឃឹម​នឹង​ការ​រង់ចាំ​ដំណោះស្រាយ​ពី​តុលាការ ដែល​អូស​បន្លាយ​ជាច្រើន​ខែ​មក​នេះ៖ «ខែ​៣ ថ្ងៃ​ទី​១៣ ទៀត​ហើយ ដំណោះស្រាយ​នៅ​តែ​មិន​មាន​ឲ្យ​ពួក​នាង​ខ្ញុំ។ ទៅ​ខាង​តុលាការ តុលាការ​អត់​អាច​ដោះស្រាយ​ពួក​នាង​ខ្ញុំ​ទេ ចេះ​តែ​កុហក​ខ្ញុំ​ថ្ងៃ​ណេះ​ថ្ងៃ​ណោះ។ ពួក​កម្មករ​នាង​ខ្ញុំ​នេះ​អត់​មាន​ទេ​ប្រាក់។ អ្នក​ខ្លះ​រក​ការងារ​បាន​ធ្វើ អ្នក​ខ្លះ​រក​ការងារ​មិន​បាន​ធ្វើ ដូច​នាង​ខ្ញុំ​ចាស់​អ៊ីចឹង ថៅកែ​រត់​ចោល​បាត់​ហើយ មាន​រក​ការងារ​ឯណា​បាន​ធ្វើ សង្ឃឹម​ប្រាក់​ខែ​បន្តិចបន្តួច​ហ្នឹង​ដើម្បី​ដោះស្រាយ​ជីវភាព»។ ឆ្លើយ​តប​នឹង​ករណី​កម្មករ​នៅ​រោងចក្រ ធាន ធាន […]