ក្រ​សួង​ធន​ធា​ន​ទឹ​ក ប្រ​កា​ស​សូ​ម​ឲ្យ​ប្រ​ជា​ព​ល​រដ្ឋ​ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​បា​តុ​ភូ​ត ផ្គរ រន្ទះ និ​ង​ខ្យ​ល់​កន្រ្តា​ក់​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែ​ក​

ភ្នំពេញ៖ នៅ​ថ្ងៃ​នេះ​ក្រ​សួង​ធ​ន​ធា​ន​ទឹ​ក និង​ឧ​តុ​និ​យ​ម បាន​ចេ​ញ​សេ​ច​ក្តី​ជូន​ដំ​ណឹ​ង​ថា​ ដោ​យ​យោ​ង​តា​ម​ការ​ព្យា​ករ​អា​កា​ស​ធា​តុ​ បាន​បង្ហា​ញ​ថា នៅ​ថ្ងៃ​ទី​១៥ និង​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦​នេះ នឹ​ង​មា​ន​បា​តុភូត ផ្គរ រន្ទះ និង​ខ្យ​ល់​កន្រ្តា​ក់​ នៅ​តំ​ប​ន់​ទំ​នា​ប​ក​ណ្តា​ល​ភា​គ​ពា​យ័​ព្យ​រួម​មា​ន​៖ ខេត្ត​ឧត្ត​រ​មា​ន​ជ័​យ បន្ទា​យ​មា​ន​ជ័យ សៀម​រាប បាត់​ដំ​ប​ង ពោធិ៍​សា​ត់ ប៉ៃ​លិ​ន​ នឹ​ង​មា​ន​ភ្លៀង​ក​ក់​ខែ​។ តំបន់មាត់សមុទ្ររួមមាន៖ ខេត្តកោះកុង កែប កំពត ព្រះសីហនុ បន្តមានភ្លៀងកក់ខែធ្លាក់ជាបន្តបន្ទាប់។ ដូ​ច្នេះ​ក្រ​សួង​ធន​ធាន​ទឹក​សូម​ឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់នៅពេលមេឃរកកលភ្លៀង នៅថ្ងៃនេះ និង​ថ្ងៃ​ស្អែ​ក៕ សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖ ដោយ៖ ចន្ធី

  • ក្រ​សួង​ធន​ធា​ន​ទឹ​ក ប្រ​កា​ស​សូ​ម​ឲ្យ​ប្រ​ជា​ព​ល​រដ្ឋ​ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​បា​តុ​ភូ​ត ផ្គរ រន្ទះ និ​ង​ខ្យ​ល់​កន្រ្តា​ក់​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែ​ក​已关闭评论
  • 12 views
  • Hide Sidebar
    A+