ADB បង្កើន​ដើ​ម​ទុ​ន និង​ប្រា​ក់​ក​ម្ចី​ស​ម្រា​ប់​ក​ម្ម​វិ​ធី​អ​ភិ​វ​ឌ្ឍ​ន៍​នៅ​ក​ម្ពុ​ជា រហូត​ដ​ល់​ ២០០​លា​នដុ​ល្លា​រ​អា​មេ​រិ​ក​នៅ​ឆ្នាំ​ក្រោ​យ​

ភ្នំពេញ៖ ប្រ​ធាន​ធ​នា​គា​រ​អ​ភិ​វឌ្ឍន៍​អា​ស៊ី ហៅ​កា​ត់​ថា​ ADB ប្រ​ចាំ​នៅ​កម្ពុ​ជា លោ​ក Samiuela T. Tukuafu បាន​ឲ្យ​ដឹ​ង​ថា ADB  នឹង​​ប​ង្កើ​ន​ដើ​ម​ទុ​ន និ​ង​ប្រា​ក់​ក​ម្ចី​ស​ម្រា​ប់​កម្ម​វិ​ធី​អ​ភិ​វឌ្ឍន៍​នៅ​កម្ពុ​ជា​រហូត​ដ​ល់ ២០០​លា​ន​ដុ​ល្លា​រ​អា​មេ​រិ​ក​នៅ​ឆ្នាំ ២០១៧។ លោក Tukuafu បានថ្លែងប្រាក់លោករទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋ​ម​ន្រ្តី​ក្រ​សួង​ពា​ណិ​ជ្ជ​ក​ម្ម​ក្នុ​ង​ជំ​នួប​ពិ​ភា​ក្សា​ករ​ងារ​នៅ​ថ្ងៃ​ទី​១៤  ខែ​មីនា ឆ្នាំ២០១៦នេះថា ដើមទុន និងប្រាក់កម្ចីទាំងនេះ នឹងផ្តោតជាសំខាន់លើហេដ្ឋារចនាសម្ព័ន្ធជនបទ បញ្ហា​អន្ត​រវិ​ស័យ​ពា​ក់​ព័​ន្ធ​វិ ស័យហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដែល​ធ្វើ​ឲ្យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ អាចទទួលបានការ អប់រំថ្នាក់ខ្ពស់ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ លោក Tukuafu បា​ន​ស​ម្តែ​ង​នូវ​កា​រ​កោ​ត​ស​រ​សើ​រ​រ​ប​ស់​ខ្លួ​ន​ចំ​ពោះ​កិ​ច្ច​ស​ហ​ប្រ​តិ​បត្តិ​ការ​កំ​ពុ​ង​បន្ត​រវា​ង​ក្រ​សួង​ពា​ណិជ្​ជកម្​មនិ​ង​ធនា​គា​រ អភិវឌ្ឍន៍អាស៊ី និងបានទន្ទឹងរង់ចាំដើម្បីបំពេញការងារបន្តទៀតទាក់ទងនឹងផែនការយុទ្ធសាស្ត្ររយៈពេលមធ្យម និង​ការពិភាក្សាបន្ត ជាមួយក្រសួង។ យោងតាមទំព័រ Facebook របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងជំនួបនេះ លោកទេសរដ្ឋមន្ត្រី បាន​ស​ម្តែង​ការ​កោ​តស​រសើ​រ  ចំពោះកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏​បា​ន​ជ​ម្រា​បជូន នាយកធនាគារ ADB […]