ការ​Jailbreak iOS 9.1 9.2 និង​9.2.1 ដល់​ណា​ដល់​ណី​ហើយ​?

ចាប់​តាំង​ពី​Apple បញ្ចេញ​iOS 9.1 កាល​ពី​ខែ​តុលា​មក​​Apple បាន​បិទ​រាល់​ចន្លោះ​ប្រហោង​ដែល​អាច​អោយ​Hacker ប្រើ​ប្រាស់​សម្រាប់​Jailbreak បាន​ទាល់​តែ​សោះ។​សូម្បី​តែ​អ្នក​ជំនាញ​ដែល​តែង​តែ​បញ្ចេញ​Jailbreak tool សម្រាប់​iOS ជំនាន់​មុន​ៗ​ដូច​ជា​Pangu និង​TaiG សុទ្ធ​តែ​ស្ងាត់​ទាំង​អស់​។​ពួក​គេ​ជានិច្ចកាល​ចេញ​មក​បដិសេធ​រាល់​ដំណឹង​ដែល​ថា​មាន​អ្នក​អាច​Jailbreak បាន​​ហើយ​Pangu ក៏​ស្នើ​អោយ​អ្នក​ប្រើ​ប្រាស់​រង់​ចាំ​ដល់​ខ្លួន​បញ្ចេញ​Jailbreak Tool ជា​ផ្លូវ​ការ​និង​មិន​ត្រូវ​ជឿ​ព័ត៌មាន​ពី​ប្រភព​ដទៃ​ឡើយ។

ការ​Jailbreak iOS 9.1  9.2 និង​9.2.1 ដល់​ណា​ដល់​ណី​ហើយ​?

គេ​នៅ​ចាំ​បាន​ថា​កាល​ពី​ខែ​មករា​កន្លង​មក​Apple បាន​បញ្ចេញ​iOS 9.3 beta សម្រាប់​developer សាក​ល្បង​ហើយ​ពេល​នោះ​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ពី​Hacker ដែល​អាច​Jailbreak iOS 9.3 បាន​ជោគជ័យ​។​ក្រោយ​មក​Apple ក៏​បញ្ចេញ​Beta ថ្មី​ទៀត​ដោយ​បិទ​ចន្លោះ​ប្រហោង​លើ​Version មុន។​ប៉ុន្តែHacker ដែល​បាន​ប្រើ​ប្រាស់​គណនី​Twitter របស់​ខ្លួន​ឈ្មោះ​ថា​ បាន​ចេញ​មក​អះ​អាង​ថា​ខ្លួន​នៅ​តែ​អាច​Jailbreak iOS 9.3 beta ថ្មី​នេះ​បាន​ជោគ​ជ័យ​ដូច​មុន​។

នេះ​គឺ​ជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ដែល​ទន្ទឹង​រង់​ចាំ​Jailbreak ដែល​ថា​នៅ​ពេល​Apple បញ្ចេញ​iOS 9.3 ជា​ផ្លូវ​ការ​ពេល​ណា​នោះ​ វា​ប្រហែល​ជា​មាន​Jailbreak tool មិន​យូរ​ដូច​iOS 9.1 និង​9.2 នោះ​ទេ។​យើង​ក៏​សង្ឃឹម​ថា​វា​ក៏​ក្លាយ​ជា​ការ​ពិត​ដែរ​ហើយ​ក្នុង​ពេល​ឆាប់ៗ​នេះ​មិន​ខុស​ពី​ប្រិយមិត្ត​ខេមបូមេក​ដែរ​។

ប្រភព ៖ 

ប្រែសម្រួល ៖ Leng Kim

​​​​