សាក​ល្បង​គន្លឹះ​ធ្វើ​អោយ​iPhone របស់​អ្នក​ដើរ​លឿន​ជាង​មុន​ដោយ​មិន​ចាំបាច់​Jailbreak

សម្រាប់​លោក​អ្នក​ដែល​កំពុង​ប្រើ​ប្រាស់​iOS 9 ពេល​ខ្លះ​ក៏​យល់​ថា​វា​មាន​ដំណើរ​ការ​ល្អ​ជាង​មុន​និង​ងាយ​ស្រួល​ជាង​មុន​ផង​ដែរ។ជួន​កាល​សម្រាប់​ឧបករណ៍​iOS ចាស់​ៗ​មួយ​ចំនួន​មាន​ដំណើរ​ការ​ល្អ​ជាង​មុន​​ផង​ដែរ ប៉ុន្តែ​នៅ​មាន​គន្លឹះ​ថ្មី​មួយ​ទៀត​ដែល​ធ្វើ​អោយ​ដំណើរ​ការ​របស់​iPhone iPad របស់​លោក​អ្នក​ដើរ​លឿន​ជាង​មុន​ហើយ​មិន​ត្រូវ​ការ​កម្មវិធី​ឬ​ក៏​Jailbreak អ្វី​នោះ​ឡើយ។​
ដើម្បី​ធ្វើ​បាន​សូម​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម:

1. លោក​អ្នក​ត្រូវ​បើក​​មុខងារAssestive Touch​​បើ​សិន​ជា​លោក​អ្នក​បើក​មុខងារ​នេះ​រួច​ជា​ការ​ប្រសើរ ។ប្រសិន​បើ​មិន​ទាន់​បើក​មុខ​ងារ​នេះ​សូម​ចូល​ទៅ​កាន់​Settings > General > Accessibility > Assestive Touch រួច​បើក​វា វា​នឹង​លោក​ចេញ​icon នៅ​លើ​អេក្រង់​​
2. ​ត្រលប់​មក​កាន់​Home Screen វិញ រួច​អូស​Assestive Touch នេះ​មក​គែម​អេក្រង់​ខាង​ស្ដាំ​ផ្នែក​ខាង​ក្រោម​
3. បន្ទាប់​មក​​អូស​អេក្រង់​​ពី​លើ​ចុះ​ក្រោម​​ដើម្បី​បើក​មុខ​ងារ​Spotlight Search
4. ចុច​បិទ​មុខ​​ងារ​នេះ​វិញ​ យើង​សង្កេត​ឃើញ​ថា​Assestive Touch នឹង​រត់​ទៅ​លើ​បន្តិច​ដោយ​សារ​តែ​Keyboad បន្ទាប់​ពី​បិទ​Spotlight Search វា​នឹង​ត្រលប់​ចុះ​ក្រោម​វិញ
5. សូម​​ធ្វើ​ការ​បិទ​បើក​​Spotlight Search ចំនួន​​ប្រហែល​20 ដង​មុន​នឹង​ឈប់​លោក​អ្នក​នឹង​យល់​ថា iPhone និង​iPad របស់​លោក​អ្នក​ដំណើរ​បាន​រហ័ស​ជាង​មុន

នេះ​ជា​គន្លឹះ​មួយ​ដែល​ខេមបូមេក​សូម​ណែ​នាំ​សម្រាប់​ប្រិយមិត្ត​ដែល​ឃើញ​ថា​វា​ពិត​ជា​ទទួល​បាន​លទ្ធផល​មែន។​ទោះ​ជា​យ៉ាង​ណា​យើង​ខ្ញុំ​សូម​អភ័យ​ទោស​ផង​ដែរ​បើ​សិន​ជា​iPhone របស់​លោក​អ្នក​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង​​នៅ ពេល​ដែល​ធ្វើ​បែប​នេះ​​​​​។​នេះ​គ្រាន់​តែ​បង្ការ​ទុក​មុន​ប៉ុណ្ណោះ តែ​មាន​អ្ក​ប្រើ​ប្រាស់​ជា​ច្រើន​សុទ្ធ​តែ​បាន​សាក​ល្បង​វិធី​នេះ​ហើយ​មិន​ទាន់​មាន​អ្នក​ណា​ម្នាក់​មាន​បញ្ហា​នោះ​ឡើយ​ទេ៕

ប្រភព ៖

ប្រែសម្រួល ៖ Leng Kim

  • សាក​ល្បង​គន្លឹះ​ធ្វើ​អោយ​iPhone របស់​អ្នក​ដើរ​លឿន​ជាង​មុន​ដោយ​មិន​ចាំបាច់​Jailbreak已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:បច្ចេកវិទ្យា
Tags: