iPad Air 3 ​ពិត​ជា​នឹង​ធ្វើ​អោយ​អ្នក​ចង់​ក្លាយ​ជា​ម្ចាស់​នៅ​ពេល​ដែល​ដឹង​លក្ខណៈសម្បត្តិ​ទាំង​អស់​នេះ

កាល​ពី​ឆ្នាំ​មុន​Apple បាន​បញ្ចេញ​iPad Air 2 តែ​ក្រុមហ៊ុន​មិន​បាន​ផ្លាស់​ប្តូរ​អ្វី​ខ្លាំង​ក្លា​នោះ​ទេ​ពោល​គឺ​លក្ខណៈ​សម្បត្តិ​របស់​វា​ស្រដៀង​នឹង​iPad Air ដែរ។ការ​ដែរ​មិន​បាន​កែ​ប្រែ​អ្វី​ច្រើន​នៅ​គឺ​ដោយ​សារ​តែ​Apple បាន​ត្រៀម​លក្ខណៈ​ពិសេស​សម្រាប់​iPad Pro អេក្រង់​យក្ស​12.9 អ៊ីញ​​ដែល​បាន​ធ្វើ​អោយ​គ្រប់​គ្នា​ចាប់​អារម្មណ៍​លើ​វា​មិន​ស្ទើរ​នោះ​ទេ​ដោយ​សារ​តែ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​វា។

បើ​តាម​តែ​ព័ត៌មាន​កន្លង​មក​នា​ឆ្នាំ​នេះ​Apple នឹង​នៅ​តែ​បន្ត​ចេញ​iPad ទំហំ​9.7 អ៊ីញ​បន្ត​ទៀត​គឺ​iPad Air 3។​iPad Air 3 ប្រហែល​ជា​បាន​រចនា​តាម​iPad Pro ទាំង​ស្រុង​តែ​ម្ដង​គ្រាន់​តែ​ថា​វា​មាន​ទំហំ​តូច​ជាង​តែ​ប៉ុណ្ណោះ ។បើ​សិន​ជា​លោក​អ្នក​បាន​ដឹង​ពី​លក្ខណៈ​សម្បត្តិ​របស់​iPad Pro លោក​អ្នក​ប្រាកដ​ជា​ទាយ​ដឹង​បាន​ខ្លះ​អំពី​iPad Air 3 ឬ​9.7 inch iPad Pro​ដោយ​វា​នឹង​មាន​ភ្ជាប់​ជា​មួយ​នឹង​Smart Keyboard, អាច​ប្រើ​ប្រាស់​ជាមួយ​Apple Pencil ជា​ដើម​។

អ្វី​ដែល​គេ​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ​គឺ​កាមេរ៉ា​របស់​iPad Air 3 ប្រហែល​ជា​នឹង​បំពាក់​មក​ជា​មួយ​Flash ផង​ដែរ​បើ​យោង​តាម​គំរូ​Case របស់​វា​ដែល​បាន​បែក​ធ្លាយ​។​ជា​ទូទៅ​ក្រុមហ៊ុន​ផលិត​Case តែង​តែ​ដឹង​ច្បាស់​អំពី​រូប​រាង​នឹង​ទំហំ​ដើម្បី​ពួកគេ​ផលិត​Case ទុក​​ជា​មុន​។

iPad Air 3 ​ពិត​ជា​នឹង​ធ្វើ​អោយ​អ្នក​ចង់​ក្លាយ​ជា​ម្ចាស់​នៅ​ពេល​ដែល​ដឹង​លក្ខណៈសម្បត្តិ​ទាំង​អស់​នេះ

iPad ថ្មី​នេះ​នឹង​ធ្វើ​ការ​កែ​ប្រែ​ចំណុច​មួយ​ចំនួន​ផង​ដែរ​ដូច​ជា​វា​អាច​មើល​ក្រោម​ពន្លឺ​ថ្ងៃ​​បាន​ច្បាស់​ជាង​មុន​ កាមេរ៉ា​12 MP អម​មក​ជាមួយ​នឹង​Flash ​ថត​វីដេអូ​កម្រិត​4K ​ ​​​​បង្កើន​ទំហំ​រ៉េម​រហូត​ដល់​4GB និង​បំពាក់​មក​ជាមួយ​Chip A9X ជាដើម​។អ្វី​ដែល​​សោក​ស្ពាយ​គឺ​3D Touch តែ​ម្ដង ដោយ​សារ​តែ​វា​មិន​មាន​បំពាក់​មក​នៅលើ​iPad ស៊េរី​ថ្មី​នេះ​ទេ។

iPad Air 3 ​ពិត​ជា​នឹង​ធ្វើ​អោយ​អ្នក​ចង់​ក្លាយ​ជា​ម្ចាស់​នៅ​ពេល​ដែល​ដឹង​លក្ខណៈសម្បត្តិ​ទាំង​អស់​នេះ
​ចំពោះ​កាល​បរិច្ឆេទ​ប្រកាស​គឺ​វា​​ប្រកាស​ចេញ​នៅ​ថ្ងៃ​ជាមួយ​iPhone SE ដែរ​គឺ​ថ្ងៃ​ទី​២១​ខែ​មិនា​​​នេះ​ហើយ​៕
ប្រភព ៖

ប្រែសម្រួល ៖ Leng Kim

​​​​​​​​​​​​​​​

  • iPad Air 3 ​ពិត​ជា​នឹង​ធ្វើ​អោយ​អ្នក​ចង់​ក្លាយ​ជា​ម្ចាស់​នៅ​ពេល​ដែល​ដឹង​លក្ខណៈសម្បត្តិ​ទាំង​អស់​នេះ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:បច្ចេកវិទ្យា
Tags: