ក្តៅ​ៗ​Pangu បាន​បញ្ចេញ​កម្មវិធី​Jailbreak iOS 9.1 ហើយ​ប៉ុន្តែ….. (Link ដោនឡួត)

នេះ​ជា​ដំណឹង​ដ៏​គួរ​អោយ​រីក​រាយ​មួយ​ផង​ដែរ​សម្រាប់​អ្នក​ដែល​កំពុង​តែ​រង់​ចាំ​Jailbreak iPhone iPad និង​iPod របស់​លោក​អ្នក​។​ថ្ងៃ​នេះ​ក្រុម​PanGu របស់​ចិន​បាន​បញ្ចេញ​Jailbreak Tool សម្រាប់​​អោយ​លោក​អ្នក​Jailbreak iDevices លោក​អ្នក​​។​អ្វី​ដែល​គួរ​អោយ​លោក​ស្ដាយ​នោះ​គឺ​Pangu បាន​បញ្ចេញ កម្មវិធី​Jailbreak ត្រឹម​តែ​Version 9.0 និង​9.1 ប៉ុណ្ណោះ​ខណៈ​ពេល​ដែល​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ប្រើ​Version 9.2 និង​9.2.1 ទៅ​ហើយ​ បាន​សេចក្ដី​ថា​លោក​អ្នក​ដែល​កំពុង​ប្រើ​ប្រាស់​iPhone iPadនិង​iPod ដែល​ដំណើរ​ការ​ដោយ​iOS 9.2 និង​9.2.1 នៅ​មិន​ទាន់​អាច​Jailbreak បាន​នៅ​ឡើយ​។​អ្វី​ដែល​ខក​បំណង​មួយ​ទៀត​នោះ​គឺ​សូម្បី​តែ​iPhone ដែល​​មិន​មែន​64 bit ក៏​មិន​ទាន់​អាច​Jailbreak បាន​ដែរ​បើ​ទោះ​ជា​វា​ដំណើរ​ការ​ដោយ​iOS 9.1 ក៏​ដោយ។iDevice 64 bit គឺ​ចាប់​ពី​ម៉ូដែល​iPhone 5s ឡើង​ប៉ុណ្ណោះ ចំណែក​iPhone 5 ចុះ​ក្រោម​សុទ្ធ​មិន​ទាន់​Jailbreak បាន​ទាំង​អស់។

បើ​ទោះ​ជា​ពេល​នេះ​​គ្រប់​គ្នា​ហាក់​មាន​ចម្ងល់​ហេតុ​អ្វី​Pangu បញ្ចេញ​ កម្មវិធី​Jailbreak ត្រឹម​តែ​version 9.1 និង​ម៉ូដែល​iPhone 5s ឡើង​ហើយ​ចុះ​សម្រាប់​អ្នក​ប្រើ​iOS 9.2 និង​9.2.1 រួម​ទាំង​iPhone 5 ចុះ​នោះ​ពិត​ជា​មិន​អាច​Jailbreak បាន​ឬ​យ៉ាង​ម៉េច?​ចំពោះ​ករណី​ហាក់​ដូច​ជា​មិន​សម​ស្រប​នោះ​ទេ​ដោយ​សារ​តែ​យើង​ខ្ញំ​គិត​ថា​Pangu គ្រាន់​តែ​បញ្ចេញ​កម្មវិធី​នេះ​សាក​ល្បង​ប៉ុណ្ណោះ​ហើយ​វា​ក៏​ជា​សញ្ញាណ​មួយ​នៃ​ការ​Jailbreak ដែរ​ដូច្នេះ​ករណី​ដែល​មិន​អាច​Jailbreak បាន​នោះ​ប្រហែល​ជា​Pangu នឹង​ដោះ​ស្រាយ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ​។​ដូច្នេះ​សូម​រង់​ចាំ​ទាំង​អស់​គ្នា​ជា​មួយ​ខេមបូមេក៕

Link សម្រាប់​ដោន​ឡូត​កម្មវិធី​Jailbreak iOS 9.0-9.1

សម្រាប់​
សម្រាប់​ 

ប្រភព ៖

ប្រែសម្រួល ៖ Leng Kim

  • ក្តៅ​ៗ​Pangu បាន​បញ្ចេញ​កម្មវិធី​Jailbreak iOS 9.1 ហើយ​ប៉ុន្តែ….. (Link ដោនឡួត)已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:បច្ចេកវិទ្យា
Tags: