របៀប​Jailbreak iPhone iPad របស់​អ្នក​ដែល​ដំណើរ​ការ​ដោយ​iOS 9.0 9.0.1 9.0.2 និង​9.1

ជា​ការ​ពិត​ណាស់​ថា​បើ​សិន​ជា​យើង​ចង់​Jailbreak iDevices របស់​យើង​ ភាគ​​ច្រើន​យើង​តែង​ទៅ​អោយ​គេ​Jailbreak អោយ​​ដោយ​​ត្រូវ​ចំណាយ​ពី​៨ពាន់​​ទៅ​១០០០០​រៀល​(2-3 $) សម្រាប់​ការ​Jailbreak ។​មូល​ហេតុ​ដែល​យើង​ភាគ​ច្រើន​តែង​​តែ​អោយ​គេ​Jailbreak អោយ​នោះ​គឺ​បារម្ភ​ថា​ខ្លួន​យើង​មិន​ចេះ​និង​មិន​អាច​ដោះ​ស្រាយ​បាន​នៅ​ពេល​ការ​Jailbreak មាន​បញ្ហា​។​ការ​ពិត​ទៅ​វា​ក៏​ត្រូវ​ម្យ៉ាង​ដែរ​ តែ​ប្រសិន​បើ​លោក​អ្នក​ចង់​សាក​ល្បង​Jailbreak iPhone iPad ដោយ​ខ្លួន​ឯង​នោះ​សូម​​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម​:

1. ដោន​ឡូត​កម្មវិធី​Jailbreak (Link មាន​នៅ​អត្ថបទ​មុន)
2. Back Up iPhone របស់​អ្នក​តាម​រយះ​iTunes ជំនាន់​ចុង​ក្រោយ​បង្អស់​
3. បិទ​មុខ​ងារPasscode ដោយ​ចូល​ទៅ​កាន់​Settings > Touch ID & Passcode រួច​បិទ​វា
4. បិទ​មុខ​ងារ​Find my iPhone និង​iCloud តាម​រយះ​Settings > iCloud> Find my iPhone
5. បើក​មុខ​ងារ​AirPlane Mode
6. សម្រាប់​កុំព្យូទ័រ​ត្រូវ​បិទ​មុខ​ងារ​Anti Virus ចោល​សិន
7. បើក​កម្មវិធី Pangu ដែល​យើង​បាន​Download មក​រួច​ភ្ជាប់​iPhone របស់​លោក​អ្នក​ទៅ​នឹង​កុំព្យូទ័រ
តាម​រយះ​USB
8. រង់​ចាំ​អោយ​វា​ស្គាល់​Device សិន
9. ចុច​ពាក្យ​Start បន្ទាប់​មក​ចុច​លើ​Already Backup នោះ​វា​នឹង​ដំណើរ​ការ​បន្ត
10. នៅ​ពេល​វា​ដំណើរ​ការ​បាន​55% iPhone របស់​អ្នក​នឹង​Reboot បន្ទាប់​ពី​លោត​មក​វិញ​វា​នឹង​អោយ​យើង​ដោះ​សោ​និង​បើក​មុខ​ងារ​AirPlane Mode ម្ដង​ទៀត
11. បន្ទាប់​មក​វា​នឹង​អោយ​លោក​អ្នក​បើក​Pangu App ដែល​បាន​install នៅ​លើ​iPhone ក្នុង​កំឡុង​ពេល​Jailbreak
12. បន្ទាប់​មក​នៅ​លើ​iPhone របស់​លោក​អ្នក​ដដែល​វា​នឹង​អោយ​លោក​អ្នក​ចុច​ពាក្យ​Accept បន្ទាប់​មក​Allow
13. រង់​អោយ​វា​ដំណើរ​ការ​ចប់​លោក​អ្នក​នឹង​ឃើញ​ពាក្យ​Already Jailbroken នៅ​លើ​កុំព្យូទ័រ​របស់​អ្នក​និង​Cydia នៅ​លើ​iPhone របស់​អ្នក​។
14. ការ​Jailreak ត្រូវ​បាន​បញ្ចប់​

សូម​ចង​ចាំ​ថា​កុំព្យូទ័រ​របស់​លោក​​អ្នក​ត្រូវ​តែ​ភ្ជាប់​​អ៊ីនធឺណេត​ចំណែក​ឯ​iDevices ដែល​អាច​Jailbreak បាន​មាន​iPhone 5s iPhone 6 និង​6 Plus iPhone 6s និង​6s Plus iPad Air iPad Air 2 iPad mini 2 iPad mini 3 iPad mini 4 និង​iPad Pro។
​​​​​​​
ប្រភព ៖ 

ប្រែសម្រួល​​៖​ Leng Kim

  • របៀប​Jailbreak iPhone iPad របស់​អ្នក​ដែល​ដំណើរ​ការ​ដោយ​iOS 9.0 9.0.1 9.0.2 និង​9.1已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:បច្ចេកវិទ្យា
Tags: