Let Us Loop You in ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ទី​២១​នេះ​របស់​Apple ជាមួយ​នឹង​ការ​បង្ហាញ​…..

Apple បាន​ផ្ញើ​លិខិត​អញ្ជើញ​ហើយ​សម្រាប់​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២១​មិនា​ខាង​មុខ​នេះ​។​នៅ​ក្នុង​លិខិត​អញ្ជើញ​បាន​សរសេរ​” Let Us Loop You In ” តើ​Apple គ្រោង​នឹង​បង្ហាញ​អ្វី​ខ្លះ ក្នុង​ព្រឹត្តិការណ៍​នេះ?

បើ​តាម​The Verge ក្រុមហ៊ុន​នឹង​ប្រកាស​iPhone អេក្រង់​តូច​ទំហំ​4 អ៊ីញ​ ​ដែល​ហៅថា​iPhone SE និង​មាន​លក្ខណៈ​សម្បត្តិ​​ស្រដៀង​នឹង​iPhone 6s ដូច​ដែល​ខេមបូមេល​ធ្លាប់​បាន​ចុះ​ផ្សាយ​រួច​មក​ហើយ។

Let Us Loop You in ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ទី​២១​នេះ​របស់​Apple ជាមួយ​នឹង​ការ​បង្ហាញ​….. Let Us Loop You in ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ទី​២១​នេះ​របស់​Apple ជាមួយ​នឹង​ការ​បង្ហាញ​…..

រួម​ជា​មួយ​គ្នា​នេះ​ក៏​មាន​ការ​បង្ហាញ​ពី​វត្តមាន​iPad Air 3 ឬ​ក៏ iPad Pro អេក្រង់​តូច​ផង​ដែរ។​ដែល​វា​នឹង​មាន​រូប​រាង​នឹង​មុខ​ងារ​ដូច​គ្នា​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​ហ្នឹង​iPad Pro ដែរ។​ក្រៅ​ពី​នេះ​ក៏​​ប្រហែល​ជា​មាន​ទាក់​ទង​នឹង​Apple Watch រួម​ទាំង​ព្រឹត្តិការណ៍​ដែល​ទាក់​ទង​នឹង​ចម្រូង​ចម្រាស់​ជាមួយ​FBI ផង​ដែរ។​

Let Us Loop You in ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ទី​២១​នេះ​របស់​Apple ជាមួយ​នឹង​ការ​បង្ហាញ​…..

ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ប្រកាស​ជឿ​ថា​នឹង​មាន​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​ព្រឹត្តិការណ៍​នេះ​​ច្រើន​ហើយ​បើ​សិន​ជា​លោក​អ្នក​ចាប់​អារម្មណ៍​សូម​តាម​ដាន​ជាមួយ​នឹង​ខេមបូមេក​ទាំង​អស់​គ្នា​៕

ប្រភព ៖​

ប្រែសម្រួល

  • Let Us Loop You in ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ទី​២១​នេះ​របស់​Apple ជាមួយ​នឹង​ការ​បង្ហាញ​…..已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:បច្ចេកវិទ្យា
Tags: