នារី​​ម្នាក់​ប៊ិះ​តែ​នឹង​ខ្វាក់​ភ្នែក​ព្រោះ​តែ​មើល​រឿង​ភាគ​កូរ៉េ​

នារី​ជនជាតិ​ចិន​វ័យ​ក្មេង​អាយុ ២០ ម្នាក់​ដែល​មាន​ឈ្មោះ​ថា Huang ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​បាន​រង​ផល​ប៉ះ​ពាល់​ភ្នែក​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ស្ទើរ​តែ​ខ្វាក់​ដោយ​សារ​​មើល​រឿង​ភាគ​កូរ៉េ​មួយ​ចប់​ដោយ​ចំណាយ​រយៈ​ពេល 18 ម៉ោង​ពេញ​តាម​​រយៈ​ថាប្លេត​របស់​នាង។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ ,កញ្ញា Huang ចាប់​ផ្ដើម​ទស្សនា​ភាពយន្ត​ភាគ​កូរ៉េ​មួយ​​តាម​រយៈ​ថាប្លេត​របស់​នាង​តាំង​ពី​យប់​ថ្ងៃ​​ 5 ខែ​មិនា​ រហូត​ដល់​ថ្ងៃ​ទី 6 ខែ​មិនា​ដោយ​សរុប​ទៅ​មាន​រយៈ​ពេល 18 ម៉ោង​ ដោយ​ឈប់​សម្រាក​ត្រឹម​តែ​ពេល​ញ៉ាំ​អាហារ​​តែ​ប៉ុណ្ណោះ។

នៅ​ព្រឹក​ថ្ងៃ​ទី 7 នាង​ក៏​មាន​អារម្មណ៍​ថា​ឈឺ​ភ្នែក​យ៉ាង​ខ្លាំង​ ហើយ​ក៏​​បាន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ដើម្បី​ត្រួត​ពិនិត្យ​ភ្នែក។ ក្រោយ​ការ​ត្រួត​ពិនិត្យ​វេជ្ជបណ្ឌិត​បាន​និយាយ​ថា​ភ្នែក​របស់​នាង​បាន​រង​នូវ​សំពាធ​​យ៉ាង​ធ្ងន់ធ្ងរ ដោយ​នៅ​ក្នុង​ភ្នែក​របស់​នាង​មាន​ទឹក​ដក​ក្នុង​កែវ​ភ្នែក​ ដោយ​សារ​ការ​រង​សំពាធ​ខ្លាំង​ពេក ដែល​ស្ថាន​ភាព​នេះ​អាច​បណ្ដាល​ឲ្យ​ខ្វាក់​ភ្នែក​បាន។

បើ​តាម​ការ​ស្រាវជ្រាវ​មួយ​របស់​សកលវិទ្យាល័យ Toho University បាន​ឲ្យ​ដឹង​ថា​មនុស្ស​ដែល​ចំណាយ​ពេល​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ​​​ច្រើន​ជាង 9 ម៉ោង​ក្នុង​មួយ​ថ្ងៃ​​អាច​ប្រឈម​មុខ​នឹង​បញ្ហា​ដក់​ទឹក​ក្នុង​កែវ​ភ្នែក​ ជាង​មនុស្ស​ធម្មតា​៕​​​​

ប្រែសម្រួល ៖ ជលស័យ

  • នារី​​ម្នាក់​ប៊ិះ​តែ​នឹង​ខ្វាក់​ភ្នែក​ព្រោះ​តែ​មើល​រឿង​ភាគ​កូរ៉េ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ចំនេះដឹង
Tags: