​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​លោក​Donald Trump ទាមទារ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ក្រុម​បាតុករ​ដែល​រំខាន​សុន្ទរកថា​របស់​លោក

បេក្ខជន​នាំ​មុខ​ក្នុង​ការ​ប្រកួត​ដណ្តើម​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ម្នាក់ លោក​ Donald Trump ​ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ បាន​ទាមទារ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ក្រុម​បាតុករ​ដែល​រំខាន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍ នៅ​ទីក្រុង​Kansas រដ្ឋ​Missouri។

នៅ​ក្នុង​ឱកាស​នៃ​ការ​ជួប​ជុំ​ជាមួយ​អ្នក​គាំទ្រ​​ ក្រុម​បាតុករ​ដែល​មិន​ពេញ​ចិត្ត​នឹង​លោក​ Donald Trump បាន​រំខាន​សុន្ទរកថា​របស់​លោក​ទៅ​កាន់​អ្នក​គាំទ្រ​ ដោយ​ព្យាយាម​ឡើង​ទៅ​កាន់​វេទិកា​របស់​លោក​ ប៉ុន្តែ​ត្រូវ​បាន​សន្តិសុខ​ក្នុង​ពិធី​របស់​លោក​​​ចាប់​បណ្តេញ​ចេញ​ពី​ក្នុង​ពិធី។​ ទោះ​ជា​យ៉ាងណា ​បន្ទាប់ពី​ក្រុម​បាតុករ​ត្រូវ​បាន​យក​ចេញ​ពី​ក្នុង​ពិធី​ លោក​Donald Trump​ បាន​ដេញដោល​សួរ​ទៅ​ក្រុម​សន្តិសុខ​ថា​ បាន​ចាត់​ការ​យ៉ាងណា​ចំពោះក៏​ក្រុម​បាតុករ​ទាំង​អស់​នោះ​​ ព្រោះ​លោក​ចង់​ដឹង​ថា​តើ​សន្តិសុខ​គ្រាន់​តែ​បណ្តេញ​ក្រុម​បាតុករ​នោះ​ចេញ​ ឬ​ក៏​ចាប់​ខ្លួន​ពួកគេ។ បន្ថែម​លើ​នេះ​ទៀត​ លោក​បាន​បង្ហាញ​អារម្មណ៍​ខឹង​សម្បារ​ចំពោះ​ក្រុម​បាតុករ​ ដោយ​លើក​ឡើង​ថា​ លោក​ទាមទារ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ក្រុម​នេះ​ និង​បាន​ចាត់​ទុក​ក្រុម​នេះ​ថា​ជា​ក្រុម​ហិង្សា​ ហើយ​ថា​លោក​នឹង​ធ្វើ​គ្រប់​យ៉ាង​​ដើម្បី​ឲ្យ​មាន​​ការ​ចាប់​ខ្លួន​ក្រុម​នេះ​។

ជាមួយ​គ្នា​នេះ​ដែរ​ លោក​Donald Trump ក៏​បាន​ព្រមាន​​​ទុក​ជាមុន​ ចំពោះ​​អ្នក​ដែល​បម្រុង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ក្នុង​ពេល​ខាង​មុខ​ផង​ដែរ​ ថា​​នឹង​ចាប់​ខ្លួន​ក្រុម​បាតុករ​ដែល​រំខាន​ពិធី​របស់​លោក​ ដើម្បី​រារាំង​មិន​ឲ្យ​​ហេតុការណ៍​បែបនេះ​កើត​ឡើង​ទៀត​។ លោក​ព្រម​ទាំង​បាន​​សង្កាត់​ធ្ងន់​ថា​ ជីវិត​របស់​ក្រុម​ពួកគេ​នឹង​ត្រូវ​បាន​បំផ្លាញ ហើយ​​កំណត់ត្រា​ប្រវត្តិរូប​របស់​ពួកគេ​នឹង​ខូចខាត​ផង​ដែរ​ ព្រោះ​តែ​ពួក​គេ​ធ្វើ​សកម្មភាព​បែប​នេះ​។

គួរ​បញ្ជាក់​ថា​ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ Mogul រូប​នេះ​ ជា​ញឹកញាប់​តែង​ទទួល​បាន​ការ​រំខាន​ពី​សំណាក់​ក្រុម​បាតុករ​ ដែល​ភាគ​ច្រើន​នៃ​ពួកគេ​ មាន​ភាព​មិន​សប្បាយ​ចិត្ត​នឹង​ ការ​លើក​ឡើង​របស់​លោក​ទាក់ទង​នឹង​ក្រុម​ម៉ូស្លីម​ បញ្ហា​អន្តោប្រវេសន៍​ខុស​ច្បាប់​ និង​ប្រធានបទ​ផ្សេង​ទៀត​។

ប្រែ​សម្រួល​៖ Sophany
ប្រភព៖

  • ​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​លោក​Donald Trump ទាមទារ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ក្រុម​បាតុករ​ដែល​រំខាន​សុន្ទរកថា​របស់​លោក已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ចំនេះដឹង
Tags: