ខ្សែ​ភាព​យន្ត​ Big Hero 6 នឹង​បង្កើត​ទៅ​ជា​ប្រភេទ​ខ្សែ​ភាព​យន្ត​ភាគ​សម្រាប់​ទូរទស្សន៍​

Big Hero 6 គឺ​ខ្សែ​ភាពយន្ត​បែប​ Animation ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ក្នុង​អំឡុង​ឆ្នាំ​២០១៤​ ដែល​កាល​នោះ​ខ្សែ​ភាព​យន្ត​នេះ​កើប​ប្រាក់​ចំណូល​បាន​ប្រមាណ​ជា​៦៥៧.៨​លាន​ដុល្លារ​អាមេរិក​ ។

យ៉ាង​ណា​ថ្មីៗ​នេះ​ក្រុម​ហ៊ុន​ផលិត​ខ្សែ​ភាពយន្ត​នេះ​គឺ​ Walt Disney បាន​បង្ហើប​ពី​គម្រោង​ដែល​ពួក​គេ​នឹង​បង្កើត​ខ្សែ​ភាព​យន្ត​មួយ​នេះ​ទៅ​ជា​ប្រភេទ​ខ្សែ​ភាព​យន្ត​ភាគ​សម្រាប់​ទូរទស្សន៍​វិញ​ម្ដង​ ។ ដោយ​តាម​ប្រភព​ពី​ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ថា​ខ្សែ​ភាព​យន្ត​ភាគ​ទូរទស្សន៍​នេះ​នឹង​ដក​ស្រង់​សាច់​រឿង​បន្ត​ពី​ខ្សែ​យន្ត​ដែល​ចាក់​បញ្ចាំង​ជា​លក្ខណៈ​កុន​ខ្នាត​ធំ​កាល​ពី​ឆ្នាំ​២០១៤​នោះ​ ។

ដែល​សាច់​រឿង​នោះ​នឹង​រៀប​ពី​តួអង្គ​ Hiro នឹង​មនុស្ស​យន្ត​សំណព្វ​ចិត្ត​របស់​គេ​គឺ​ Baymax រួម​មិត្ត​រួម​ក្រុម​របស់​ពួក​គេ​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ការពារ​ទីក្រុង​ដើម្បី​ប្រឆាំង​ទៅ​នឹង​មនុស្ស​ដែល​បាន​ប្រើ​ឧបករណ៍​បែប​វិទ្យាសាស្ត្រ​ធ្វើ​អំពើ​អាក្រក់​ ។ តែ​យ៉ាង​ណា​ខ្សែ​ភាព​យន្ត​ Big Hero 6 ដែល​ជា​ភាគ​ទូរទស្សន៍​អាច​នឹង​ត្រូវ​ចាក់​ផ្សាយ​នៅ​ឆ្នាំ​ក្រោយ​ឯណោះ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ខ្សែ​ភាព​យន្ត​ Big Hero 6 នឹង​បង្កើត​ទៅ​ជា​ប្រភេទ​ខ្សែ​ភាព​យន្ត​ភាគ​សម្រាប់​ទូរទស្សន៍​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:កំសាន្ត
Tags: