៧ ​តំបន់​នៅ កំពត​ ទេសភាព​ស្អាត​អស់​ទាស់​​ ​អ្នក​ទេសចរណ៍​បាន​ទៅ​ហើយ​ពិបាក​បំភ្លេច

កំពត​ជា​ខេត្ត​គោល​ដៅ​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយ​មួយ​របស់​កម្ពុជា ដោយ​សារ​នៅ​ទៅ​នោះ​សំបូរ​ទៅ​ដោយ​រមណីយដ្ឋាន និង​កន្លែង​កម្សាន្ត​ជាច្រើន ដូចជា ភ្នំ​បូកគោ ទឹក​ឈូ ល្អាង​ថ្ម​កំបោរ​ ភ្នំ​ ​សមុទ្រ ជ្រោះ​​ទឹក តំបន់​ចម្ការ​ធូរ៉េន និង​ម្រេច ជាដើម ​ដែល​ដាំ​ដុះ​ដោយ​ប្រជា​កសិករ​ខ្មែរ។ អ្នក​ទេសចរណ៍​​ខ្មែរ និង​បរទេស​នៅ​ពេល​ដែល​បាន​ទៅ​ដល់​​​ដែន​ដី​ទក្សិណ​​​​កម្ពុជា​នេះ គេ​មិន​​​​ភ្លេច​ឡើយ​នូវ​តំបន់​ទេសចរណ៍​​ស្អាត​ៗ​ដូច​ខាង​ក្រោម​៖

១-ទឹក​ធ្លាក់​ថ្ម​តាដា​សច្ចំ

​ទឹក​ធ្លាក់​​ថ្ម​តាដា​សច្ចំ​ ​គឺ​ជា​រមណីយដ្ឋាន​បែប​ធម្មជាតិ​ថ្មី​មួយ​ទៀត ​បន្ទាប់​ពី​កន្លែង​កម្សាន្ត​​ល្បី​ៗ ជា​ច្រើន​នៅ​លើ​ទឹក​ដី​ខេត្ត​កំពត​។ ​ទឹក​ធ្លាក់​ថ្ម​តាដា​សច្ចំ​នេះ ​ស្ថិត​នៅ​ខាង​លើ​ទំនប់​វារីអគ្គិសនី​កំចាយ​ប្រមាណ​ ​២៧០០​ម៉ែត្រ ​និង​មាន​ចម្ងាយ ​៤៧០០​ម៉ែត្រ ​ពី​រមណីយដ្ឋាន​ទឹក​ឈូ​ ដែល​កន្លែង​កម្សាន្ត​ដ៏​ល្បីល្បាញ​មួយ​ដែរ​របស់​ខេត្ដ​កំពត​។

៧ ​តំបន់​នៅ កំពត​ ទេសភាព​ស្អាត​អស់​ទាស់​​ ​អ្នក​ទេសចរណ៍​បាន​ទៅ​ហើយ​ពិបាក​បំភ្លេច ៧ ​តំបន់​នៅ កំពត​ ទេសភាព​ស្អាត​អស់​ទាស់​​ ​អ្នក​ទេសចរណ៍​បាន​ទៅ​ហើយ​ពិបាក​បំភ្លេច

រមណីយដ្ឋាន​ទឹក​ឈូ

​ប្រជាជន​ខ្មែរ​ស្ទើរ​តែ​គ្រប់​រូប​ ​ក្រោយ​សប្បាយ​នៅ​សមុទ្រ​ឆ្អែត​ឆ្អន់​​នៅ​ព្រឹក​ហើយ​ ភាគ​ច្រើន​នឹង​តម្រង់​ទៅ​កាន់ ​រមណីយដ្ឋាន​ទឹក​ឈូ នៅ​ពេល​ថ្ងៃ​។ ​គេ​អាច​​ងូត​ទឹក ​ដែល​ធ្លាប់​ហូរ​កាត់​​ជ្រោះ​ថ្ម​ត្រជាក់​​កាយ​​។ បន្ទាប់​មក​អាច​បន្ត​ទៅ​ទស្សនា​​សួន​សត្វ​នៅ​ក្បែរ​នោះ​ មុន​​ទៅ​ឆ្ពោះ​ទៅ​មើល​ចម្ការ​ធូរ៉េន​ និង​ទិញ​ពិសា​នូវ​ភោគផល​ធម្មជាតិ​ទាំង​នោះ​​​ ​ដែល​ឲ្យ​​​ផល​នៅ​​អំឡុង​ខែ​ក្ដៅ​។

៧ ​តំបន់​នៅ កំពត​ ទេសភាព​ស្អាត​អស់​ទាស់​​ ​អ្នក​ទេសចរណ៍​បាន​ទៅ​ហើយ​ពិបាក​បំភ្លេច

រមណីយដ្ឋាន​ភ្នំ​បូក​គោ

ជាង​៤០​គីឡូម៉ែត្រ​ទី​ក្រុង​ កំពត អ្នក​ទេសចរណ៍​នឹង​​ឡើង​ទៅ​ដល់​លំហ​វេហា ដែល​ពេល​ខ្លះ​ផ្សែង​ពពក​ត្រជាក់​ស្រឹប​​ រសាយ​មក​ប៉ះ​នឹង​រាង​កាយ ជន​ទាំង​ឡាយ​ដែល​កំពុង​នៅ​​កំពូល​​ភ្នំ​កម្ពស់​​​១០៧០​ម៉ែត្រ​​មួយ​នេះ​ មិន​ខាន។ នៅ​ពេល​អាកាស​ធាតុ​ត្រជាក់ គេ​​អាច​មើល​ឃើញ​​​ពពក​នៅ​ត្រឹម​ចង្កេះ​ភ្នំ ស្រអាប់​បែក​ផ្សែង។ ​​ធម្មជាតិ​តែង​តែ​បញ្ចេញ​សម្រស់​ស្រស់​ត្រកាល​ស្ទើរ​គ្រប់​រដូវ​។

៧ ​តំបន់​នៅ កំពត​ ទេសភាព​ស្អាត​អស់​ទាស់​​ ​អ្នក​ទេសចរណ៍​បាន​ទៅ​ហើយ​ពិបាក​បំភ្លេច

គុហា​កំពត (ល្អាងភ្នំឈ្ងោក)

ប្រាសាទ​ភ្នំ​ឈ្ងោក មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​រូង​ភ្នំទី១ នៃ​ភ្នំ​ឈ្ងោក ដែល​ស្ថិត​​នៅ​ក្នុង​ឃុំ​ត្រពាំង​ព្រីង ស្រុក​កំពត ខេត្ត​កំពត មាន​ចម្ងាយ​​មិន​ឆ្ងាយ​​ប៉ុន្មាន​​ពី​​ក្រុង​កំពត គឺ​ជា​ល្អាង​ស្រទាប់​ថ្ម​កំបោរ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​​អ្នក​ទេសចរណ៍​ ពិសេស​បរទេស។ ​​គុហា​ដែល​គេ​ត្រូវ​ឆ្លង​កាត់​មុន​គេ​ គឺ​​គុហា​ភ្នំ​ឆ្នុក ដែល​មាន​សំណង់​បាក់បែក​​បន្សល់​ពី​សម័យ​ហ្វូណន​ គឺ​​ទាំង​​ពី​មុន​​សម័យ​​មុន​​អង្គរ​ម៉្លេះ។ ផុត​គុហា​ទី​១ គេ​នឹង​ទៅ​ដក់​គុហា​បន្ទាប់​ទៀត​ដែល​រំលេច​​ដោយ​ល្អាង​​ថ្ម​​​ភ្នំ​​។

៧ ​តំបន់​នៅ កំពត​ ទេសភាព​ស្អាត​អស់​ទាស់​​ ​អ្នក​ទេសចរណ៍​បាន​ទៅ​ហើយ​ពិបាក​បំភ្លេច

ល្អាង​ភ្នំ​កំពង់​ត្រាច

ចាក​ចេញ​ពី​ផ្លូវ​ជាតិ​លេខ​៣ តាម​ផ្លូវ​ជាតិ​៣៣​ មិន​យូរ​ប៉ុន្មាន​ឡើយ ​គេ​នឹង​ទៅ​ដល់​​ប្រជុំ​ជន​ ស្រុក​កំពង់​ត្រាច ហើយ​ទេសភាព​​ភ្នំ​​មាន​តែ​ផ្ទាំង​ថ្ម​ចោទ​ខ្ពស់​សន្លឹម​ ច្រើន​ជាង​ទេសភាព​ដើម​ឈើ​ នឹង​​​លេច​ឡើង​។ អ្នក​ទេសចរណ៍ ​អាច​​ធ្វើដំណើរ​​តាម​ផ្លូវ​លំ​​ធំ​ល្មម​​​​ប្រមាណ​១០​​នាទី ​​គេ​នឹង​ទៅ​ដល់​ជើង​ភ្នំ​ដែល​សម្បូរ​ដោយ​ផ្ទាំង​ថ្ម និង​មាន​អារាម​​ពុទ្ធសាសនា​​​ក្រខ្សត់​នៅ​​ជាប់​​ភ្នំ​ ដែល​​ក្រឡឹង​​ជុំ​ជិត​ដោយ​ទេសភាព​ស្រស់​បំព្រង​នា​រដូវ​​ធ្លាក់​ភ្លៀង។ ជញ្ជាំង​ថ្ម​ភ្នំ​ខ្ពស់​ និង​រូង​ថ្ម​នៅ​ទី​នោះ ​ពិត​ជា​ធ្វើ​​ឲ្យ​អ្នក​​ទៅ​ដល់​ទី​ជា​លើក​ដំបូង​មិន​អាច​បំភ្លេច​បាន​ឡើយ​​។ ​នៅ​មាន​ល្អាង​ព្រះ​ចន្ទ ដែល​មាន​ទឹក​ថ្លា​​ឈ្វេង​ក្នុង​រូង​ថ្ម ​ត្រជាក់​ដូច​ទឹក​អម្រិត​អាច​ងូត​​យ៉ាង​​វិសេសវិសាល​។

៧ ​តំបន់​នៅ កំពត​ ទេសភាព​ស្អាត​អស់​ទាស់​​ ​អ្នក​ទេសចរណ៍​បាន​ទៅ​ហើយ​ពិបាក​បំភ្លេច

ព្រែក​ត្នោត(រមណីយដ្ឋានអន្លុងធំ)

ស្ថិត​នៅ​​ឃុំ​​ព្រែក​ត្នោត ស្រុក​ទឹក​ឈូ គឺ​​ជាង​៣០​គីឡូ​ម៉ែត្រ​​ខាង​លិច​ក្រុង​កំពត ព្រែក​ត្នោត ជា​រមណីយដ្ឋាន​​​​​ដ៏​ទាក់​ទាញ​ សម្បូរ​ដោយ​ជីវ​ចម្រុះ ពិសេស​ពពួក​សត្វ​កម្រ និង​សត្វ​ជិត​ផុត​ពូជ​តែ​ម្ដង​​។ ជ្រោះ​ថ្ម​បាន​​ហូរ​នាំ​ទឹក​​ធ្លាក់​ពី​ភ្នំ​​បូក​គោ ចាក់​ទៅ​​ផ្ទៃ​សមុទ្រ ដែល​បាន​ធ្វើ​ឲ្យ​ ព្រែក​ត្នោត ហាក់​បី​ដូចជា​ទឹក​ឈូ​ ថ្មី​មួយ​ទៀត​នៅ​ កំពត។

៧ ​តំបន់​នៅ កំពត​ ទេសភាព​ស្អាត​អស់​ទាស់​​ ​អ្នក​ទេសចរណ៍​បាន​ទៅ​ហើយ​ពិបាក​បំភ្លេច

ទំនប់​ម្លិច

នៅ​ស្រុក ជុំ​គិរី ​គឺ​​​ប្រមាណ​​៩០​គីឡូម៉ែត្រ​ពី​ភ្នំពេញ តាម​ផ្លូវ​ជាតិ​លេខ​៣ ទំនប់​ម្លិច បាន​​ក្លាយ​ជា​តំបន់​លម្ហែ​ថ្មី​មួយ​ទៀត​ នៅ​តំបន់​ចន្លោះ​ខេត្ត​តាកែវ​និង​ កំពត។ ​ពី​អតីតកាល ខ្មែរ​ក្រហម​បាន​​បង្ខំ​ឲ្យ​​ប្រជាជន​ខ្មែរ​សាង​សង​ទំនប់​ទឹក​ល្ហល្ហេវ​​​​នេះ​ឡើង​ដើម្បី​បម្រើ​​កសិកម្ម​នា​អំឡុង​ឆ្នាំ​១៩៧៧​​​។ ប៉ុន្តែ​អាង​ទឹក​​ជាប់​អតីត​កាល​ជូរចត់​ ឥឡូវ​បាន​​ប្រែជា​​ទី​សប្បាយ​​សម្រាប់​ប្រជាជន​ខ្មែរ។ ​អាង​ទឹក​សាប​ថ្លា​ឆ្លុះ​ ​​បាន​​ព័ទ្ធ​ដោយ​​សម្រស់​បៃ​តង​ស្រស់​​​នៃ​ព្រៃ​ភ្នំ​ដ៏​ត្រកាល​​។

៧ ​តំបន់​នៅ កំពត​ ទេសភាព​ស្អាត​អស់​ទាស់​​ ​អ្នក​ទេសចរណ៍​បាន​ទៅ​ហើយ​ពិបាក​បំភ្លេច
អត្ថបទ៖ រាជសីហ៍

  • ៧ ​តំបន់​នៅ កំពត​ ទេសភាព​ស្អាត​អស់​ទាស់​​ ​អ្នក​ទេសចរណ៍​បាន​ទៅ​ហើយ​ពិបាក​បំភ្លេច已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:កំសាន្ត
Tags: