បទ Boom Shalala ម៉ាឌីហ្សុន បទ​ចម្រៀង​ថ្មី​ពី​ តូនី កែវ ពិតជាឡូយ

ក្រោយ​ពី​សាង​ភាព​ល្បី​ល្បាញ​ជាមួយ​នឹង​ចម្រៀង​ជា​ភាសា​ខ្មែរ​ជា​ច្រើន លោក​ តូនី កែវ ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​​អ្នក​ចម្រៀង​វ័យ​ក្មេង(​អនិកជន​ខ្មែរ)​ដ៏​មាន​សមត្ថភាព បាន​​បញ្ចេញ​នូវ​វីដេអូ​ចម្រៀង​នូវ​បទ​ចម្រៀង​ថ្មី​របស់​លោក​​មួយ​បទ​ទៀត​ដែល​មាន​ចំណង​ជើង​ថា Boom Shalala ម៉ាឌីហ្សូន។

គ្រាន់​តែ​អាន​ចំណង​ជើង​អ្នក​ក៏​ដឹង​រួច​ទៅ​ហើយ​ថា​វា​ចង្វាក់​ម៉ាឌីហ្សូន ដែល​ជា​ចង្វាក់​មួយ​ដ៏​ពេញ​និយម​ក្នុង​រាំ​ក្នុង​ពិធី​ជបលាង ឬ ពាពាហ៍ពិពាហ៍ ជា​ពិសេស​នៅ​ក្នុង​​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​​ខាង​មុខ​នេះ​តែ​ម្ដង។ តាម​រយៈ​ក្បាច់​រាំ​​​នៅ​ក្នុង​វីដេអូ​ចម្រៀង​នេះ ​ចង្វាក់​ដែល​ពួក​គេ​រាំ​ជា​ចង្វាក់​ម៉ាឌីហ្សូន បែប​កែ​ច្នៃ​ ប៉ុន្តែ​​មើល​ទៅ​រស់​រវើក​ និង​ពោពេញ​ដោយ​ភាព​សប្បាយ​រីករាយ​ផង​ដែរ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​ ម៉ាឌីហ្សូន​ មិន​មែន​ជា​ចង្វាក់​រាំ​ប្រពៃ​ណី​​របស់​ខ្មែរ​នោះ​ទេ ប៉ុន្តែ​ចង្វាក់​រាំ​មួយ​នេះ​ត្រូវ​​បាន​​ប្រជាជន​កម្ពុជា​ប្រើប្រាស់​​ក្នុង​ការ​រាំ​កម្សាន្ត​តាំង​ពី​យូរ​​​ណាស់​មក​ហើយ ។ បើ​តាម​ការ​ស្រាវជ្រាវ​ ម៉ាឌីហ្សូន​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ក្នុង​ឆ្នាំ​ចន្លោះ​ឆ្នាំ 1950 ដល់ 1960 ក្នុង​ទីក្រុង Columbus រដ្ឋ Ohio សហរដ្ឋអាមេរិក៕

ដោយ ៖ ជលស័យ

  • បទ Boom Shalala ម៉ាឌីហ្សុន បទ​ចម្រៀង​ថ្មី​ពី​ តូនី កែវ ពិតជាឡូយ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:កំសាន្ត
Tags: