តើ​ប្រិយ​មិត្ត​ធ្លាប់​ឃើញ​មុខ​មាត់​ពិត​របស់​ IP Man ឬទេ​ ?

ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​ទស្សនា​ខ្សែ​ភាព​យន្ត​ចិន​ជា​ច្រើន​ដែល​និយាយ​ពី​តួអង្គ​ក្បាច់​គុណ​ចិន​ដ៏​ល្បី​ដែល​មាន​ឈ្មោះ​ថា​ Ip Man ។ ជាក់​ស្ដែង​ដូចជា​ខ្សែ​ភាព​យន្ត​ថ្មី​ដែល​ទើប​បាន​ចាក់​បញ្ចាំង​មួយ​រយៈ​មុន​នេះ​មាន​ចំណង​ជើង​ថា​ Ip Man 3 ដែល​ដើរ​តួ​ដោយ​លោក​ Donnie Yen ( កុំកុំ ) ។

Ip Man ដែល​ត្រូវ​គេ​ស្គាល់​ឈ្មោះ​គាត់​ថា​ Yip Man ឬ Yip Kai-man  ឬក៏ ​យៀកវិន៏(Ye Wen) គាត់​គឺ​ជា​គ្រូ​ក្បាច់​គុណ​ យុងឈុន ​ដ៏​ល្បី​ឈ្មោះ​ ដែល​គាត់​មាន​សិស្ស​ល្បីៗ​មួយ​ចំនួន​ដែល​បាន​ប្រឡូក​ក្នុង​វិស័យ​ខ្សែ​ភាព​យន្ត​ដូចជា​ Wong Shun Leung និង​ Bruce Lee ( លី ស៊ាវឡុង ) ជា​ដើម​ ។

លោក​ Ip Man បាន​កើត​នៅ​ថ្ងៃ​ទី​១​ខែ​តុលា​ក្នុង​ឆ្នាំ​១៨៩៣​ដោយ​ស្ថិត​ក្នុង​ត្រកូល​អ្នក​ស្ដុក​ស្ដម្ភ​មួយ​នៅ​ក្នុង​ទី​ក្រុង​ហ្វ័រសាន​ខេត្ត​ក្វាងទុង​នៃ​ប្រទេស​ចិន​ ។ Ip Man បាន​ចាប់​ផ្ដើម​ហាត់​ក្បាច់​គុណ​ យុងឈុន នៅ​ពេល​គាត់​មាន​វ័យ​៧​ឆ្នាំ​ ដែល​លោក​គ្រូ​របស់​លោក​មាន​ឈ្មោះ​ថា​ Chan Wu Shun ។ សូម​បញ្ជាក់​ថា​លោក​ Ip Man បាន​ទទួល​មរណៈ​នៅ​ក្នុង​ថ្ងៃ​ទី​១​ខែ​ធ្នូ​ឆ្នាំ​១៩៧២​ក្នុង​វ័យ​៧៩​ឆ្នាំ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • តើ​ប្រិយ​មិត្ត​ធ្លាប់​ឃើញ​មុខ​មាត់​ពិត​របស់​ IP Man ឬទេ​ ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:កំសាន្ត
Tags: