Work From Home របស់​ FiftHarmony ត្រឹម​តែ ២ សប្ដាហ៍​ជាង​​​មាន​អ្នក​ទស្សនា​ដល់​ទៅ​ 45 លាន​ដង

បទ​ចម្រៀងថ្មី​​មួយ​បទ​របស់​ក្រុម​ចម្រៀង​នារី​ FiftHarmony (ម្ចាស់​បទ Worth It ) ដែល​បាន​សហការ​ជាមួយ​នឹង​Ty Dolla $ign  មាន​ចំណង​ជើង​ថា Work From Home ត្រឹម​តែ​ ២ សប្ដាហ៍​​ជាង​ប៉ុណ្ណេាះ​​​ក្រោយ​ពី​ការ​បង្ហេាះ​នៅ​លើ​​បណ្ដាញ Youtube មាន​អ្នក​ទស្សនា​រហូត​ទៅ​ដល់ជាង 45 លាន​ដង។

Work From  Home ត្រូវ​បាន​​អ្នក​ស្ដាប់​ជា​ច្រើន​​សរសើរ​ថា​ពិរេាះ​ទាំង​សាច់​ភ្លេង និង​ការ​ច្រៀង ហើយ​បើ​និយាយ​ពី​វីដេអូ​ចម្រៀង​ក៏​មាន​ភាព​ទាក់​ទាញ​ផង​ដែរ។ អម​ជា​មួយ​នឹង​ការ​ចូល​ទស្សនា​ជាង 45 លាន​ដង​ បទ​ចម្រៀង​ដែល​ទទួល​បាន​ការ​ពេញ​និយម​មួយ​នេះ​ មាន​អ្នក​ចុច​ចូលចិត្ត​ជាង 73 ម៉ឺន​នាក់​ ខណៈ​ដែល​អ្នក​ចុច​​មិន​ចូល​ចិត្ត​មាន​ត្រឹម​តែ 4 ម៉ឺន​តែ​ប៉ុណ្ណេាះ៕

អត្ថបទ ៖ K3

  • Work From Home របស់​ FiftHarmony ត្រឹម​តែ ២ សប្ដាហ៍​ជាង​​​មាន​អ្នក​ទស្សនា​ដល់​ទៅ​ 45 លាន​ដង已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:កំសាន្ត
Tags: