ក្មេងៗ​ប្ដឹង​លើ​​លោក​O​​​bamaថា​បាន​រំលោភ​សិទ្ធិ​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​​របស់​ពួកគេ​

កាល​ពី​ថ្ងៃ​ពុធ​ ក្មេងៗ​២១​នាក់​ បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្រុង​Oregon ដើម្បី​ធ្វើ​ការ​ប្ដឹង​លើ​លោក​Obama ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ដែល​ក្នុង​នោះ​ផ្នែក​ខ្លះ​នៃ​ពាក្យ​បណ្ដឹង​គឺ​ ពាក់ព័ន្ធ​នឹង​ករណី​ដែល​លោក​Obama លើក​ទឹកចិត្ត​ឲ្យ​ប្រើប្រាស់​​ផូស៊ីល​ឥន្ធនៈ​។ ក្មេងៗ​បាន​អះអាង​ថា​ នេះ​នឹង​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ការ​ឡើង​កម្ដៅ​ផែនដី ដែល​នេះ​ជា​ការ​បំពាន​នូវ​សិទ្ធិ​របស់​ពួកគេ​ក្នុង​រដ្ឋធម្មនុញ្ញ​។ សកម្មភាព​បណ្ដឹង​របស់​ក្មេងៗ​ទាំង​នេះ​ គឺ​​​​មាន​ការ​ជួយ​ពី​ក្រុម​បរិស្ថាន​ និង​សកម្មជន​អាកាសធាតុ​លោក​James Hansen។

ក្មេងៗ​ប្ដឹង​លើ​​លោក​O​​​bamaថា​បាន​រំលោភ​សិទ្ធិ​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​​របស់​ពួកគេ​

តាម​ពិត​ទៅ​បណ្ដឹង​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​ សីហា​ ឆ្នាំ​ ២០១៥​ឯណោះ​ ប៉ុន្តែ​ចៅក្រម​ Thomas Coffin ទើប​តែ​ស្ដាប់​ការ​អះអាង​របស់​ដើមចោទ​កាល​ពី​ថ្ងៃ​ពុធ​ ទី ០៩ ខែ មិនា​ ឆ្នាំ​​២០១៦​ ថា​តើ​ត្រូវ​លើក​ចោល​បណ្ដឹង​ទាក់ទង​ការ​ប្រែ​ប្រួល​អាកាសធាតុ ​ដែល​ធ្វើ​ឡើង​​​ដោយ​ក្មេងៗ​ទាំង​២១​នៅ​ទូទាំង​ប្រទេស​នេះ​​​​ឬ​យ៉ាងណា។ ដោយ​ឡែក​ដើម​ចោទ​បាន​លើក​ឡើង​ថា​ រយៈពេល​៥០​ឆ្នាំ​មក​នេះ​ រដ្ឋាភិបាល​បាន​ដឹង​ថា​ ការ​ប្រើប្រាស់​ផូស៊ីល​ឥន្ធនៈ ដូច​ជា​ប្រេង​ និង​ឧស្ម័ន​ធម្មជាតិ​ គឺ​បណ្ដាល​ឲ្យ​មាន​ការ​ឡើង​កម្ដៅ​ផែនដី​ ហើយ​ការ​បន្ត​ដុត​ប្រើប្រាស់​ផូស៊ីល​ឥន្ធនៈ​ទាំង​នេះ​ នឹង​នាំ​ឲ្យ​ប្រព័ន្ធ​អាកាសធាតុ​​កាន់​តែ​ប្រែប្រួល​ខ្លាំង​ឡើង​។ ជាមួយ​គ្នា​នេះ​ដែរ​ ពួកគេ​សង្ឃឹម​ថា​​ បណ្ដឹង​របស់​ពួកគេ​នឹង​ត្រូវ​បាន​ដាក់​ចូល​ទៅ​កាន់​តុលាការ​សហព័ន្ធ​ ដើម្បី​បង្ហាញ​ថា​រដ្ឋាភិបាល​ បាន​រួម​គំនិត​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ និង​​ទាញ​យក​ប្រយោជន៍​ពី​ការ​ប្រើប្រាស់​​ផូស៊ីល​ឥន្ធនៈ​ទាំង​នេះ​។

មនុស្ស​មួយ​ចំនួន​អាច​គិត​ថា​ ក្រុម​ក្មេងៗ​ទាំង​នេះ​ ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុម​បរិស្ថាន​ Our Children’s Trust និង​សកម្មជន​អាកាសធាតុ​James Hansen ដែល​ជា​សហបណ្តឹង​ ប៉ុន្តែ​លោក​​James Hansen បាន​និយាយ​ជា​សាធារណៈ​ថា​​ បញ្ហា​ការ​ឡើង​កម្ដៅ​ផែនដី​ គឺ​ការ​គំរាមកំហែង​ដ៏​ធំ​បំផុត​​ដល់​មនុស្ស​ជាតិ​ទាំងអស់​គ្នា​ និង​បាន​សរសេរ​ថា​ ថាមពល​នុយក្លេអ៊ែរ​​អាច​ជួយ​សង្គ្រោះ​បញ្ហា​នេះ​។ បន្ថែម​លើ​នេះ​ លោក​បាន​លើក​ឡើង​ថា​ ការ​ព្រមព្រៀង​គ្នា​របស់​ប្រជាជាតិ​នៅ​ក្នុង​កិច្ច​ពិភាក្សា​​នៅ​ប៉ារីស​ថ្មីៗ​នេះ​ គឺ​ក្លែងក្លាយ​​ ឬ​ជា​ការ​បន្លំ​ប៉ុណ្ណោះ​ទេ។
នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ដើម​បណ្ដឹង​បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​សហព័ន្ធ​បាន​ដឹង​ជា​ច្រើន​ទសវត្ស​មក​ហើយ​ថា​ ផូស៊ីល​ឥន្ធនៈ​កំពុង​តែ​បំផ្លាញ​ប្រព័ន្ធ​អាកាសធាតុ​​ ហើយ​ដើម​បណ្ដឹង​សុំ​ឲ្យ​តុលាការ​តម្រូវ​ឲ្យ​​ប្រធានាធិបតី​អនុវត្ត​នូវ​ផែនការ​ជាតិ​ក្នុង​ការ​កាត់​បន្ថយ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ក្នុង​បរិយាកាស​មក​នៅ​ក្នុង​កម្រិត​សុវត្ថិភាព​ 350 ppm (parts per million)នៅ​ឆ្នាំ​ 2100។

ប្រសិន​បើ​បណ្ដឹង​នេះ​ត្រូវ​បាន​បន្ត​ទៅ​មុខ​ទៀត​ ដើម​បណ្ដឹង​នឹង​សុំ​ឲ្យ​តុលាការ​កំណត់​ពី​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​ចំពោះ​ការ​បំពាន​សិទ្ធិ​របស់​កុមារ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ ដូចជា​សិទ្ធិ​រស់រាន​មាន​ជីវិត សិទ្ធិ​មាន​សេរីភាព​ សិទ្ធិ​មាន​​កម្មសិទ្ធិ​​ និង​សិទ្ធិ​ទទួល​បាន​ការ​ការពារ​ដូច​គ្នា​​នៅ​ចំពោះ​មុខ​ច្បាប់​។ បើ​តាម​មេធាវី​ដឹកនាំ​បណ្ដឹង និង​ជា​ប្រធាន​ប្រតិបត្តិ​នៅ​​​Our Children’s Trust លោក​ Julia Olson បាន​ឲ្យ​ដឹង​ថា​ គោលបំណង​របស់​បណ្ដឹង​នេះ​ គឺ​ទាមទារ​ឲ្យ​តុលាការ​សហព័ន្ធ​​ចេញ​នូវ​សេចក្ដី​បង្គាប់​មួយ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដោយ​រួម​ទាំង​ប្រធានាធិបតី​ និង​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ផង​ ធ្វើ​ការ​អភិវឌ្ឍ​នូវ​ផែនការ​ជាតិ ដើម្បី​ការពារ​នូវ​បរិយាកាស​របស់​យើង​ និង​ធ្វើ​ឲ្យ​​មាន​អាកាសធាតុ​មាន​ស្ថិរភាព​។ លោក​ជឿ​ថា​ រដ្ឋាភិបាល​​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​​ការ​បន្សល់​ទុក​នូវ​ប្រព័ន្ធ​​អាកាសធាតុ​​ដែល​អាច​រស់​នៅ​បាន​ដល់​អ្នក​ជំនាន់​ក្រោយ​ ហើយ​ថា​វិធានការ​ របស់​លោក​ប្រធានាធិបតី​អូប៉ាម៉ា​កន្លង​មក​ គឺ​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​កាត់បន្ថយ​ការ​ឡើង​កម្ដៅ​​នៃ​ផែនដី​នោះ​ទេ​។

គួរ​បញ្ជាក់​ថា​ កាល​ពី​រដូវ​ក្ដៅ​មុន​ ក៏​មាន​បណ្ដឹង​ស្រដៀង​គ្នា​នេះ​​នៅ​ក្នុង​រដ្ឋ​Massachusetts ដែល​ក្នុង​នោះ​ក្មេងៗ​អាយុ​ពី​៨​ទៅ​១៩​ឆ្នាំ​ ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី​Obama​ និង​ភ្នាក់ងារ​រដ្ឋាភិបាល​សហព័ន្ធ​ជា​ច្រើន​ទៀត​ ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បន្ត​ការ​ធ្វើ​អាជីវកម្ម​លើ​ផូស៊ីល​ឥន្ធនៈ​ និង​បរាជ័យ​ក្នុង​ការ​បង្ការ​នូវ​ផល​ប៉ះពាល់​អាក្រក់​​​ នៃ​ការ​ផ្លាស់ប្ដូរ​អាកាសធាតុ​។

ប្រែ​សម្រួល៖ Sophany
ប្រភព៖
​​​​​​​​

  • ក្មេងៗ​ប្ដឹង​លើ​​លោក​O​​​bamaថា​បាន​រំលោភ​សិទ្ធិ​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​​របស់​ពួកគេ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:វីដេអូ
Tags: