ចប់​ហើយ​ Chelsea សូម្បី​តែ​ឱកាស​ប្រជែង​ពាន​ចុង​ក្រោយ​នៅ​រដូវ​កាល​នេះ​ក៏​បាត់​បង់​ដែរ​

កាល​ពី​រដូវ​កាល​មុន​ក្លឹប​ Chelsea អាច​និយាយ​បាន​ថា​ជា​ក្លឹប​ដ៏​ជោគជ័យ​មួយ​ផង​ដែរ​ ពួក​គេ​បាន​ឈ្នះ​ពាន​ចំនួន​២​ឯណោះ​គឺ​ពាន​ English Premier League និង​ Cpital One Cup ផង​ដែរ​ ។

តែ​សម្រាប់​នៅ​រដូវ​កាល​នេះ​ក្លឹប​ Chelsea បាន​ធ្លាក់​ទម្រង់​យ៉ាង​ខ្លាំង​ដោយ​គិត​មក​ដល់​ពេល​នេះ​ដោយ​ក្នុង​​នាម​ជា​ក្លឹប​ការពារ​តំណែង​ជើង​ឯក​ English Premier League ក្លឹប​​ Chelsea ឈរ​ត្រឹម​ចំណាត់​ទី​១០​ប៉ុណ្ណោះ​ ។ ដោយ​ឡែក​សម្រាប់​ការ​ប្រជែង​ពាន​ Capital One Cup វិញ​ Chelsea បាត់​បង់​តាំង​ពី​ជុំ​ទី​៤​មក​ម្ល៉េះ​គឺ​ Chelsea បរាជ័យ​ដោយ​លទ្ធផល​៥​ទល់​នឹង​៦​ក្រោម​ដៃ​ Sunderland កាល​ពី​ថ្ងៃ​ទី​២៨​ខែ​តុលា​ឆ្នាំ​២០១៥​ ។

ហើយ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ Chelsea ទើប​តែ​ធ្លាក់​ចេញ​ពី​ប្រកួត​ UEFA Champion League ត្រឹម​វគ្គ​១៦​ក្រុម​ដោយ​បរាជ័យ​ក្រោម​ដៃ​ Paris Saint Germain ដោយ​លទ្ធផល​៤​ទល់​នឹង​២​ ។ យ៉ាង​ណា​ Chelsea គិត​ថា​ខ្លួន​នៅ​សល់​ឱកាស​ប្រជែង​ពាន​ចុង​ក្រោយ​គឺ​ FA Cup ព្រោះ​ពួក​គេ​អាច​ឆ្លង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ទៅ​ហើយ​នោះ​ ប៉ុន្តែ​កាល​ពី​យប់​មិញ​អ្វី​ដែល​ពួក​គេ​រំពឹង​ទុក​គឺ​គ្មាន​សេស​សល់​អ្វី​ទៀត​ទេ​ក្រោយ​បរាជ័យ​ដោយ​លទ្ធផល​០​ទល់​នឹង​២​ក្រោម​ដៃ​ Everton ។

បរាជ័យ​យប់​មិញ​បាន​បញ្ជាក់​ថា​នៅ​រដូវ​កាល​នេះ​ Chelsea គ្មាន​ពាន​សូម្បី​តែ​មួយ​នៅ​ក្នុង​ដៃ​ហើយ​សូម្បី​តែ​ឱកាស​លេង​ UEFA Champion Legue នៅ​រដូវ​កាល​ក្រោយ​ក៏​គ្មាន​ដែរ​ ខណៈ​ឱកាស​លេង​នៅ​ Europa League នៅ​ស្រពិច​ស្រពិល​នៅ​ឡើយ​ព្រោះ​បើ​ Chelsea មិន​អាច​ឈរ​ត្រឹម​ចំណាត់​ថ្នាក់​ទី​៧​នៅ​ក្នុង​តារាង​ Premier League ទេ​នោះ​ពួក​គេ​ក៏​មិន​អាច​លេង​ Europa League បាន​ដែរ​ ។

អត្ថបទ ៖ វិចទ័រ

  • ចប់​ហើយ​ Chelsea សូម្បី​តែ​ឱកាស​ប្រជែង​ពាន​ចុង​ក្រោយ​នៅ​រដូវ​កាល​នេះ​ក៏​បាត់​បង់​ដែរ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:វីដេអូ
Tags: