Messi ប្រាប់​ទៅ​មិត្ត​រួម​ក្រុម​ខ្លួន​ថា​កុំ​មើល​ស្រាល​ Arsenal ឲ្យ​សោះ​

ខ្សែ​ប្រយុទ្ធ​ឆ្នើម​ក្លឹប​ Barcelona កីឡាករ​ Lionel Messi បាន​និយាយ​ទៅ​កាន់​មិត្ត​ក្រុម​ថា​កុំ​ស្រាល​លើ​ក្លឹប​ Arsenal នៅ​ការ​ប្រកួត​ជើង​ទី​២​នៅ​សប្ដាហ៍​ក្រោយ​នេះ​ឲ្យ​សោះ​ ​បើ​ទោះ​ការ​ប្រកួត​ជើង​ទី​១​ក្លឹប​ខ្លួន​បាន​យក​ឈ្នះ​ដោយ​លទ្ធផល​២​ទល់​នឹង​០​ក៏​ដោយ​ចុះ​ ។

ដោយ​ Messi បាន​និយាយ​ថា​ « កាល​ពី​ការ​ប្រកួត​ជើង​ទី​១​ពួក​យើង​ពិត​ធ្វើ​បាន​យ៉ាង​ល្អ​ប៉ុន្តែ​កិច្ចការ​នេះ​ពុំ​ទាន់​បញ្ចប់​ព្រោះ​ការ​ប្រកួត​ជើង​ទី​២​នេះ​ក៏​មិន​ងាយ​ស្រួល​ដែរ​ ព្រោះ​ Arsenal គេ​មាន​កីឡាករ​ជា​ច្រើន​មាន​សមត្ថភាព​អាច​រក​គ្រាប់​បាល់​បាន​ » ។

Messi បន្ត​ថា​ « យើង​ឃើញ​ថា​ Alexis Sanchez គឺ​ជា​កីឡាករ​មួយ​ដ៏​គ្រោះ​ថ្នាក់​សម្រាប់​យើង​ ខណៈ​ទម្រង់​លេង​របស់​ពួក​គេ​ក៏​អាច​ធ្វើ​ឲ្យ​ជួប​ការ​លំបាក​ផង​ដែរ​ ដូចនេះ​យើង​មិន​អាច​ធ្វេស​ប្រហែស​បាន​នោះ​ទេ ហើយយើង​ត្រូវ​តែ​ព្យាយាម​លេង​ឲ្យ​អស់​ពី​សមត្ថភាព​ហើយ​មិន​គួរ​មើល​ស្រាល​គូ​ប្រកួត​នោះ​ទេ​ » ។

គួរ​បញ្ជាក់​ថា​ការ​ប្រកួត​ជើង​ទី​២​ក្នុង​វគ្គ​១៦​ក្រុម​នៃ​ពាន​ UEFA Champion League នឹង​ធ្វើ​ឡើង​នៅ​ពហុកីឡាដ្ឋាន​ Camp Nou របស់​ក្លឹប​ Barcelona នា​ថ្ងៃ​១៧​ខែ​មីនា​ខាង​មុខ​នេះ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Messi ប្រាប់​ទៅ​មិត្ត​រួម​ក្រុម​ខ្លួន​ថា​កុំ​មើល​ស្រាល​ Arsenal ឲ្យ​សោះ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:វីដេអូ
Tags: