មាន​អ្វី​កើត​ឡើង​​ពេល​ Ronaldo ​​អង្គុយ​ញាំ​តែ​នៅ​ទី​សាធារណៈ?

Cristiano Ronaldo ​តារា​ឆ្នើម​ក្រុម​ Real Madrid បាន​ថត​វីដេអូ​មួយ ​បង្ហាញ​ពី​សកម្មភាព​របស់​ខ្លួន​ទៅ​អង្គុយ​ញាំ​តែ​ជាមួយ​មិត្តភ័ក្ដិ​នៅ​ទី​សាធារណៈ តែ​​ត្រូវ​អ្នកគាំទ្រ​ជា​ច្រើន​​សុំ​ថត​រូប​ជាមួយ​ ​បន្ត​បន្ទាប់​គ្នា​​រហូត​ឥត​ល្ហែ។

 

មាន​អ្វី​កើត​ឡើង​​ពេល​ Ronaldo ​​អង្គុយ​ញាំ​តែ​នៅ​ទី​សាធារណៈ?

 

ក្នុង​វីដេអូ​ខ្លី​នេះ CR7 ចង់​បញ្ជាក់​ថា ក្លាយ​ជា​មនុស្ស​ល្បី​មិន​មែន​សុទ្ធ​តែ​មាន​ភាព​ងាយ​ស្រួល​ឡើយ ប៉ុន្តែ​​កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ យល់​ថា​នេះ​មិន​មែន​​មាន​ន័យ​ថា​ជា​ការ​រំខាន​នោះ​ទេ តែ​វា​ដូច​ជា​​មេរៀន​មួយ​ជួយ​ឲ្យ​ខ្លួន​ឯង​​ចេះ​អត់​ធ្មត់។ កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ បន្ថែម​ថា​គេ​សុំ​ថត​រូប​ ​ព្រោះ​គេ​ចូល​ចិត្ត​ និង​យល់​ថា ខ្លួន​ជា​កីឡាករ​ល្អ ដូច្នេះ​រូប​គេ​ពេញ​ចិត្ត​ និង​រីករាយ​ណាស់៕

 

តោះ! ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ ១សន្លឹក​ពី Ronaldo ​ដាស់​តឿន​ពិភពលោក​កុំ​ឲ្យ​ភ្លេច​សង្រ្គាម​នៅ​ស៊ីរី

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ 101greatgoals