ខ្វះ​ក្រែម​ម្សៅ សមាជិក​ស្អាត​បំផុត​របស់ TWICE ធ្វើ​ឲ្យ​គេ​មើល​មិន​ស្គាល់

នៅ​ពេល​គ្មាន​ម្សៅ​ទ្រនាប់​​ឬ​ក្រែម​លាប​មាត់ ​សម្រស់​របស់ Tzuyu ផ្លាស់​ប្ដូរ​មិន​គួរ​ឲ្យ​ជឿ។

 

ខ្វះ​ក្រែម​ម្សៅ សមាជិក​ស្អាត​បំផុត​របស់ TWICE ធ្វើ​ឲ្យ​គេ​មើល​មិន​ស្គាល់

 

ចំពោះ​តារា​ស្រី គ្មាន​អ្វី​គួរ​ឲ្យ​ខ្លាច​ជាង​ការ​ត្រូវ​គេ​យក​រូប​ភាព​មិន​ទាន់​ផាត់​មុខ​របស់​​ខ្លួន​ទៅ​វែកញែក​នៅ​លើ​អ៊ីនធឺណិត​នោះ​ទេ។ គួរ​ឲ្យ​សោកស្ដាយ ករណី​នេះ​កំពុង​តែ​កើត​ឡើង​ចំពោះ Tzuyu សមាជិក​ដែល​គេ​វាយ​តម្លៃ​ថា​មាន​សម្រស់​ស្អាត​ជាង​គេ​នៅ​ក្នុង​ចម្រៀង​នារី TWICE។

 

ខ្វះ​ក្រែម​ម្សៅ សមាជិក​ស្អាត​បំផុត​របស់ TWICE ធ្វើ​ឲ្យ​គេ​មើល​មិន​ស្គាល់

 

ខ្វះ​ក្រែម​ម្សៅ សមាជិក​ស្អាត​បំផុត​របស់ TWICE ធ្វើ​ឲ្យ​គេ​មើល​មិន​ស្គាល់

ភាព​ខុស​គ្នាស្រឡះ​រវាង​មុន​និង​ក្រោយ​ផាត់​មុខ​របស់ Tzuyu

 

ថ្មី​ៗ​នេះ​ មុខ​មិន​ទាន់​បាន​​តុប​តែង​របស់​ស្រី​ស្អាត​មក​​ពី​តៃវ៉ាន់​បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​មួយ​នៅ​លើ​​គេហទំព័រ Pann របស់​កូរ៉េ​ខាងត្បូង​។ អត្ថបទ​មាន​ចំណង​ជើង “ព្រះ​! នេះ​គឺ​ជា​មុខ​ពិត​របស់ Tzuyu ឬ?”។ អត្ថបទ​ខាង​លើ​ទាក់​ទាញ​បាន​មតិ​របស់​អ្នក​ប្រើ​អ៊ីនធឺណិត​មួយ​ចំនួន​​ដូច​ជា៖ “ខ្ញុំ​គិត​ថា​ករណី​នេះ​ស្រដៀង​នឹង Seolhyun(AOA) ដែរ នៅ​ពេល​គ្មាន​ក្រែម​​ម្សៅ​មើល​ទៅ​សាមញ្ញ​ខ្លាំង​ណាស់” “នាង​មើល​ទៅ​ហត់​នឿយ​ដោយ​សារ​ដោយ​សារ​តែ​រង្វង់​ខ្មៅ​ក្រោម​ភ្នែក”។

 

មូលហេតុ​ដែល​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ពេល​ឃើញ​រូប​ភាព​នេះ​របស់ Tzuyu គឺ​ដោយ​សារ​គេ​ទម្លាប់​ឃើញ​រូប​សម្បត្តិ​ស្រស់​ស្អាត​របស់​តារា​ចម្រៀង​កើត​ឆ្នាំ ១៩៩៩​នេះ​មក​ហើយ។ រាល់​ពេល​ចូល​រួម​កម្មវិធី​ឬ​សម្ដែង​​នៅ​លើ​ឆាក​ចម្រៀង ស្រី​ស្អាត​អាយុ ១៦​ឆ្នាំ​តែងតែ​បង្ហាញ​សម្រស់​ស្រស់​ស្អាត​របស់​ខ្លួន​ជា​និច្ច។ ទន្ទឹម​នឹង​គ្នា​នេះ​ដែរ Tzuyu ល្បី​ឈ្មោះ​ដល់​ថ្នាក់​នាង​វិបសាយ​អ្នក​គាំទ្រ​ផ្ទាល់​ខ្លួន​តាំង​ពី​មិន​ទាន់​បង្ហាញ​មុខ​ជាមួយ TWICEមក​ម្ល៉េះ​។ ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​របស់ Tzuyu នៅ​ពេល​ចូល​រួម​ក្នុង​កម្មវិធី​ផ្សេង​ៗ៕

 

ខ្វះ​ក្រែម​ម្សៅ សមាជិក​ស្អាត​បំផុត​របស់ TWICE ធ្វើ​ឲ្យ​គេ​មើល​មិន​ស្គាល់

 

ខ្វះ​ក្រែម​ម្សៅ សមាជិក​ស្អាត​បំផុត​របស់ TWICE ធ្វើ​ឲ្យ​គេ​មើល​មិន​ស្គាល់

 

ខ្វះ​ក្រែម​ម្សៅ សមាជិក​ស្អាត​បំផុត​របស់ TWICE ធ្វើ​ឲ្យ​គេ​មើល​មិន​ស្គាល់

 

ចុចអាន៖មើល​ស្ទីល​​ស្លៀក​ពាក់​របស់​តារា​ស្រី​​​ល្បី​ៗ​​អាស៊ីក្នុង​កម្មវិធី​ Paris Fashion Week

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
koreaboo