វីដេអូ​ចម្រៀង​ទោល​របស់ Jessica ត្រូវ​បាន​ថត​រួច​រាល់​ហើយ

Jessica Jung អតីត​សមាជិក​ក្រុម​ចម្រៀង​នារី Girl’s Generation កំពុង​តែ​ត្រៀម​ខ្លួន​បង្ហាញ​មុខ​ក្នុង​តួនាទី​ជា​តារា​ចម្រៀង​ទោល​ក្រោយ​បាត់​មុខ​រយៈពេល​ជាង​១​ឆ្នាំ។

 

ថ្ងៃ១៤​ខែ​មីនា​កន្លង​ទៅ​នេះ តំណាង​ក្រុមហ៊ុន​របស់​តារា​ចម្រៀង Jessica បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី ១១ ខែ​មីនា​មុន​នេះ​ពួក​គេ​ទើប​តែ​បញ្ចប់​ការ​ថត​វីដេអូ​ចម្រៀង​របស់​តារា​ស្រី​នេះ​នៅ​ខេត្ត Gyeonggi ប្រទេស​កូរ៉េ។ យ៉ាងណាមិញ អ្នកគាំទ្រ​ត្រូវ​ចាំ​មួយ​រយៈ​ទៀត​​ទើប​បាន​​ទស្សនា MV នេះ​ដោយ​ខាង Jessica មិន​ទាន់​បាន​ប្រាប់​កាល​បរិច្ឆេទ​ច្បាស់​លាស់​ថ្ងៃ​បញ្ចេញ​អាល់ប៊ុម​ថ្មី​នៅ​ឡើយ​ទេ។ តំណាង​ក្រុមហ៊ុន​របស់ Jessica ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា​ពួក​គេ​កំពុង​ស្ថិត​ក្នុង​ការ​ថត​សំឡេង​ឲ្យ​បទ​ចម្រៀង​ដទៃ​ទៀត​នៅ​ក្នុង​អាល់ប៊ុម​នេះ។

 

វីដេអូ​ចម្រៀង​ទោល​របស់ Jessica ត្រូវ​បាន​ថត​រួច​រាល់​ហើយ

 

ដើម្បី​រៀបចំ​សកម្មភាព​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​កូរ៉េ តារា​ចម្រៀង​អាយុ ២៦​ឆ្នាំ​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​កម្សាន្ត Coridel Entertainment ដែល​ជា​ផលិតកម្ម​របស់​មិត្ត​ប្រុស​ Tyloer Kwon។ ទន្ទឹម​នឹង​គ្នា​នេះ​ដែរ តារា​ចម្រៀង​និង​អ្នក​ច្នៃ​ម៉ូដ​នេះ​ក៏​​បាន​ទទួល​ពាក្យ​ធ្វើ​ពិធី​ការិនី​ឲ្យ​កម្មវិធី​រក្សា​សម្រស់ Beauty Bible របស់​ប៉ុស្តិ៍ KBS ផង​ដែរ។ កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​ចាក់​ផ្សាយ​នៅ​ដើម​ខែ​មេសា៕

 

ចុចអាន៖សមាជិក​ Girls’ Generation និង Jessica នឹង​វិល​វិញ តទល់​គ្នា​ក្នុង​ខែ​មីនា?

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖soompi