ស្រី​ស្លូតបូត​ម្នាក់​បែរ​ជា​លង់​ស្នេហ៍​ប្រុស​ព្រាន ​ស្រី​កៀរ​នឹង​ជើង

ប្រុស​ព្រាន​ ជា​សត្រូវ​បេះ​ដូង​របស់​នារី​រូប​ស្មោះ​ ព្រោះ​ថា​ដាច់​ខាត​ នាង​ត្រូវ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​បេះដូង​របស់​បុរស​នោះ​ឱ្យ​បាន​ មុន​នឹង​គេ​ឆ្លៀត​ឱកាស​ដណ្ដើម​បេះដូង​នាង​យក​មក​ញាំញី។ ​​ដោយ​ឡែក​ស្រី​តូច​នីតា​បែរ​ជា​​បណ្ដោយ​ខ្លួន​ឱ្យ​នៅ​ក្រោម​ការ​បញ្ជា​របស់​គុណ​ទាំង​រឿង​ការងារ​នឹង​រឿង​បេះ​ដូង​ទៅ​វិញ។
 
«គេង​នៅ?»
«នៅ​ទេ!»
«ធ្វើ​អី?!»
«ធ្វើការ!»
«ខ្លី​ម៉េះ?!»
«អ្នក​សួរ​ក៏​ខ្លី​ដែរ!»
«គេ​មិនមែន​អ្នក​និពន្ធ​ដូច​យើង​!»
«នីតា​មិន​និពន្ធ​សម្រាប់​មនុស្ស​​​តែ​ម្នាក់​គត់ គឺ​ម្នាក់​ដែល​មាន​សង្សារ​ច្រើន​!»
«សង្សារ​ច្រើន​ៗ​ទៅ! ដឹង​នៅ​ កុំ​ឱ្យ​តែ​ប្រពន្ធ​​យល់​នៅ?!»

 

នេះ​គឺ​ឆាក​គេ​ SMS​ មក​កាលពីយប់មិញ។
នាង​អាន​ឆាត​នេះ​ ហើយ​ផ្អៀង​មក​ជិត​កញ្ចក់​ពិនិត្យ​សក់​និង​ផ្ទៃ​មុខ ព្រោះ​ចាប់​ផ្ដើម​នឹក​រលឹក​ដល់​ស្នាម​ថើប​ថ្នម​ទាំង​អស់​​របស់​គេ​ជាប់​ដិត​ដាម​ពាសពេញ។
ក្លិន​ខ្លួន​គេ​នៅ​ជាប់​នឹង​ច្រមុះ​។
 
ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ

 

ស្រី​ស្លូតបូត​ម្នាក់​បែរ​ជា​លង់​ស្នេហ៍​ប្រុស​ព្រាន ​ស្រី​កៀរ​នឹង​ជើង
 
នាង​ដឹង​ថា​គេ​ជា​ព្រាននារី​ដ៏​ពូកែ ស្រី​ស្អាត​ទាំង​អស់​សុទ្ធ​តែ​មិន​អាច​រំលង​ពី​គេ​បាន ប៉ុន្តែ​ហេតុអី​ពេល​នេះ​ នាង​ចាប់ផ្ដើម​ចិត្ត​នឹក​ដល់​គេ នឹក​ដល់​ស្នាម​ថើប និង​ឈុតឆាក​ស្នេហា​បែប​បង្ខំ​នៅ​វីឡា​របស់​គេ ហាក់​ដូច​ជា​នាង​កំពុង ទទួល​យក​ស្នេហា​ដ៏​ក្ដៅ​រោលរាល​មួយ​នេះ​ទៅ​វិញ? តើ​ស្នេហា​មួយ​នេះ​អាច​បន្ត​ដល់​ពេល​ណា?

 

ចង់​ដឹង​សាច់​រឿង​យ៉ាង​ណា​ទៀត​ សូម​រង់ចាំ​អាន​រឿង «នីតា​ បងស្រី​ខ្ញុំ» ​នៅ​ថ្ងៃ​ស្អែក​ទាំង​អស់​គ្នា!

 

អត្ថបទ៖ ណេង ណេង