អតីត​ទាហាន​ខ្មែរ​ក្រហម​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​បទឧក្រិដ្ឋ​៣

សាលាក្ដី​ខ្មែរ​ក្រហម​ឲ្យ​ដឹង​ថា សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​បាន​ដាក់​អតីត​ទាហាន​ខ្មែរ​ក្រហម ឈ្មោះ អោ អាន ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​បទឧក្រិដ្ឋ​ធំៗ​បី គឺ៖ អំពើ​ប្រល័យ​ពូជសាសន៍​ជនជាតិ​ចាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ការ​រំលោភ​លើ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ​១៩៥៦​ ដែល​រួម​មាន​មនុស្ស​ឃាត​ដោយ​ចេតនា។

ឧក្រិដ្ឋកម្ម​ទាំង​នេះ បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីតាំង​មនុស្ស​ឃាត និង​មន្ទីរ​សន្តិសុខ​ជាង ១០​កន្លែង ក្នុង​ខេត្ត​កំពង់ចាម។

សេចក្ដី​ថ្លែងការណ៍​សាលាក្ដី​ខ្មែរ​ក្រហម ចេញ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា បញ្ជាក់​ថា បទ​ចោទ​ប្រកាន់​នេះ គឺ​រាប់​បញ្ចូល​បទ​ចោទ​ប្រកាន់​ថ្មី រួម​នឹង​បទ​ចោទ​ប្រកាន់​ពី​មុន ដែល​បាន​ធ្វើ​ឡើង​រួច​ហើយ​នៅ​ពេល​ដែល​អតីត​ទាហាន​ខ្មែរ​ក្រហម​រូប​នេះ បាន​ចូល​មក​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។