​គួរតែ​ងូតទឹក​ឲ្យ ទារក​ទើបនឹង​កើត ញឹកញាប់​ប៉ុណ្ណា​ទៅ​?

​គួរតែ​ងូតទឹក​ឲ្យ ទារក​ទើបនឹង​កើត ញឹកញាប់​ប៉ុណ្ណា​ទៅ​?

​ការ​ពរ​ទារក​ទើប​នឹង​កើត អាចជា​រឿង​មួយ គួរឲ្យខ្លាច​រអាណាស់ ព្រោះ​តែ​ខ្លាច​ទារក​ឈឺ​តែម្តង​។ ខណៈពេល​ដែល​អ្នក មាន​តួនាទី​ក្នុង​ការបំ​បៅដោះ និង​ផ្លាស់ប្តូរ​ខោ​ទឹកនោម រហូតដល់​មាន​ភាព​ជំនាញ​ហើយ​នោះ តែ​ការ​ងូតទឹក​ដល់​ពួកគេ នៅតែ​ជា​រឿង​ពិបាក​ជានិច្ច​។ យក​ល្អ អ្នក​ត្រូវ​តែ​ធ្វើយ៉ាងណា ឲ្យ​ទារ​កស្អាត និង​រក្សា​អនាម័យ​ដល់​គេ​ជានិច្ច​។ បើសិន​ជា​អ្នក មិន​ចង់​ងូតទឹក ឲ្យគេ​រាល់ថ្ងៃទេ វា​ក៏​មិន​អី​ដែរ​។ ប៉ុន្តែ ចូរ​ប្រាកដថា យ៉ាងហោចណាស់ អ្នក​ក៏បាន​ជូត​សម្អាត​រាងកាយ​គេ ជាមួយនឹង​កន្សែង​ស្ងួត និង​ក្តៅ​ឧ​ណ្ហៗ​ជា​ទៀងទាត់​ដែរ​។ ការ​ងូតទឹក​ឲ្យ​ទារក​រាល់ថ្ងៃ ទំនងជា​មិន​សូវ​ជាសំខាន់​ឡើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ចូរ​ប្រាកដថា អ្នក​ត្រូវ​តែ​សម្អាត​ឲ្យបាន​ស្អាត នៅ​ស្បែក​ណា​ដែល​មាន​ផ្នត់ៗ ដូចជា តំបន់​ក្រលៀន ក្លៀក និង​ភ្លៅ​ជាដើម ដើម្បី​ចៀសវាង​ការបង្ក​រោគ និង​កើត​កន្ទួល​រមាស់​។

​ខាងក្រោម​នេះ គឺជា​រឿង​មួយចំនួន ដែល​អ្នក​គួរ​ចងចាំ នៅ​ពេល​ងូតទឹក ឲ្យ​ទារក​ទើប​នឹង​កើត ៖

  • បើសិន​ជា​អ្នក កំពុងតែ​រស់នៅ​កន្លែង ដែល​មាន​អាកាសធាតុ​ត្រជាក់ ចូរ​ចៀសវាង​ការ​ងូតទឹក​រាល់ថ្ងៃ​។ យ៉ាងណាមិញ ចូរ​លាង​សម្អាត​តំបន់​ឯកជន​ឲ្យបាន​ល្អ​ផង ជាពិសេស លិង្គ​របស់​ក្មេងប្រុស​តែម្តង​។
  • ​បើសិន​ជា​អ្នក​រស់នៅ​កន្លែង​ក្តៅ និង​មាន​សំណើម​នោះ ប្រហែល​ជា​អ្នក ត្រូវ​ងូតទឹក​ឲ្យគេ​រាល់ថ្ងៃ​ហើយ ដើម្បី​រក្សា​ភាព​ស្អាត​
  • ​ចូរ​ប្រាកដថា អ្នក​បាន​លាង​សម្អាត សក់​ក្បាល​របស់​ក្មេង​បាន​យ៉ាង​ល្អ ហើយ​ចូរ​ប្រើប្រាស់ សាប៊ូកក់សក់​កូនក្មេង​ផង​
  • ​មិន​ត្រូវ​ត្រដុស​សាប៊ូដុំ លើ​ស្បែក​ក្មេង​ផ្ទាល់​ឡើយ ប៉ុន្តែ អ្នក​គួរតែ​ប្រើ​សាប៊ូទឹក​វិញ​
  • ​ចូរ​ប្រើប្រាស់​កន្សែង​ស្ងួត ដើម្បី​ជូត​ខ្លួន​ក្មេង​
  • ​នៅ​ពេល​ងូតទឹក​ឲ្យ​ក្មេង ចូរ​ពិនិត្យ​សីតុណ្ហភាព​ទឹក​ជានិច្ច តាមរយៈ​ការ​ជ្រលក់​កែងដៃ​របស់​អ្នក  ដើម្បី​ចៀសវាង​ការ​រលាក​ក្មេង​ដោយ​ចៃដន្យ​៕
     

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី15 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។