តួ​ក​គី ៖ ស្លាប់​13​នាក់​ក្នុង​ប្រតិបត្តិការ​នានា​ប្រឆាំង​ពួក​PKK

កាសែត​ក្នុងស្រុក SABAH DAILY រាយការណ៍​ថា នាយ​ប៉ូលិស​តួ​ក​គី​ម្នាក់​បាន​ត្រូវ​ស្លាប់ ហើយ​២​នាក់​ទៀត​រង​របួស​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ មក​រា ក្នុង​ឱកាស​នៃ​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​មួយ​ប្រឆាំង​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន PKK នៅ​ខេត្ត​វ៉ា​នភា​គ​ខាងកើត​ប្រទេស​ដោយ​ក្នុង​ប្រតិបត្តិការ​នេះ​ពួក​ឧទ្ទាម PKK ១២​នាក់​បាន​ត្រូវ​សម្លាប់ ។

ប៉ូលិស​តួ​ក​គី​បាន​បើក​ធ្វើ​ប្រតិបត្តិការ​មួយ​បន្ទាប់​ពី​រក​ឃើញ​ថា បណ្តា​សមាជិក PKK បាន​ចូល​មក​ក្នុងផ្ទះ​មួយ​ទៅ​ជាប់​ផ្លូវជាតិ VAN EDREMIT ។ កាសែត​នេះ​បញ្ជាក់​ថា​បណ្តា​ក្រុម​ធ្វើ​ប្រតិបត្តិការ​ពិសេស​ក៏៏​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​ដែរ​ហើយ​បាន​សម្លាប់​ពួក​ឧទ្ទាម PKK ១២​នាក់ ។ បណ្តា​ប៉ូលិស​រង​របួស​ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ដែល​នៅ​ក្បែរ ។

សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​ដោយ​កងទ័ព​តួ​ក​គី​កាលពី​ថ្ងៃ​ទី​៩ មក​រា គូសបញ្ជាក់​ថា សរុប​យុទ្ធ​ជន PKK ៣០៧​នាក់ បាន​ត្រូវ​សម្លាប់​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​នានា​នៅ​ខេត្ត​សៀរ​ណា​ក់ និង​ខេត្ត​ឌី​យ៉ា​ណា​គៀរ ភាគ​អាគ្នេយ៍​ប្រទេស​ចាប់តាំងពី​ថ្ងៃ​ទី​១៥ ធ្នូ មក ៕