បត់​មូ​តូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​ពេញទំហឹង

ខេត្តកណ្តាល ៖ ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៦​និង​១០​នាទី ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧​នឹង​១៨ ស្ថិត​ក្នុងភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ រវាង​ម៉ូតូ និង​ម៉ូតូ​បណ្តា​ឲ្យ​រង​របួស​ទាំង​សងខាង​ធ្ងន់​ស្រាល​ចំនូ​ន​៣​នាក់​។

អ្នក​រង​របួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ទាំង​៣​នាក់​ទី​១.​ឈ្មោះ សុខ សីហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ជិះ​ម៉ូតូ​ម៉ាក SL ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំ​ពេ​ញា 1AF-1381 បាន​រង​របួសធ្ងន់​បាក់​ភ្លៅ​ខាងស្តាំ ទី​២.​ឈ្មោះ អ៊ុ​ន វ​ណ្ណេ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​កសិករ ​មាន​ទីលំនៅ​ភូមិ​តា​រាប​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ បើក​បរ​​ម៉ូតូ​ម៉ាក់​វី​វ៉ា ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ​កណ្ដាល 1D-8140 បាន​រង​របួស​ចង្ការ និង​ក្បាល​ផ្នែក​ខាងក្រោយ​ធ្ងន់ និង​ទី​៣.ឈ្មោះ អ៊ុ​ន បូ​រែ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជាកសិករ ​ស្នាក់​នៅ​ភូមិ​តា​រាប​ដូន​ស​ជាមួយ​គ្នា​របួសស្រាល ​ត្រូវបាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​ផ្សេង​ៗ​គ្នា​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ទាំង​៣​នាក់ ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ខាង​ភាគី​ម៉ូតូ​SL​បើកបរ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​បញ្ច្រាស់គ្នា ​ស្រាប់តែ​មក​ដល់​ចំណុច​ខាងលើ​បាន​វ៉ា​ក់ និង​ភាគី​ម៉ូតូ​វី​វ៉ា ជិះ​ឌុ​ប​គ្នា​២​នាក់​បត់​​ធ្វើ​ឲ្យ​ភាគី​ម៉ូតូ​SL​ជាន់​ហ្វាំ​ង​មិន​ទាន់ ​ក៏​ជ្រុល​ទៅ​បុក​ម៉ូ​តួ​វី​វ៉ា​ពេញទំហឹង​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល​ទាំង​សងខាង​តែ​ម្តង​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​​ចុះ​ធ្វើការ​វាសវែង​ប្រមូល​យកទៅ​មធ្យោបាយ​និងម៉ូតូទាំង​២​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ធា​ន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕