កាត់បន្ថយ​ហើម​អញ្ចាញ​តាម​វិធី​ធម្មជាតិ​ទាំងនេះ​

    ​ការ​ហើម​អញ្ចាញ​អាច​កើតឡើង​ដោយសារ​ហេតុផល​ជាច្រើន​។ ខណៈ​វា​ជា​បញ្ហា​ដែល​លោកអ្នក​ចង់​ព្យាបាល​ឱ្យបាន​ឆាប់ លោកអ្នក​មិនគួរ​ភ្លាម​ឡើង​ងាក​ទៅរក​ថ្នាំពេទ្យ​នោះទេ​។ ជាការ​ពិត​មាន​ឱសថ​ធម្មជាតិ​ច្រើនណាស់ ដែល​លោកអ្នក​អាច​ប្រើ​បាន​ដើម្បី​ព្យ​បាល និង​កាត់បន្ថយ​ហើម​អញ្ចាញ​។

​    ​១. ទឹកអំបិល​
​    ​ការ​ខ្ពុ​ល​ទឹកអំបិល​គឺជា​រឿង​ងាយស្រួល​បំផុត ដែល​លោកអ្នក​អាច​ធ្វើបាន​ដើម្បី​កាត់បន្ថយ​ហើម​អញ្ចាញ ឬ​រលាក​អញ្ចាញ​។ ដាក់​អំបិល ១ ស្លាបព្រា​កាហ្វេ​ចូលក្នុង​ទឹក​មួយ​កែវ រួច​ខ្ពុ​ល​មាត់ ហើយ​ខ្ជាក់​ចោល​។

​    ​២. ទឹកក្រូច​ឆ្មា​
​    ​ទឹកក្រូច​ឆ្មា​អាច​កាត់បន្ថយ​គ្រប់​អាកា​រៈ​ហើម​នៅក្នុង​មាត់ ព្រោះ​វា​សម្បូរ​សារធាតុ​ប្រឆាំង​ការ​ហើម​។ ច្របាច់​ក្រូចឆ្មា​មួយ​គ្រាប់​ក្នុង​ទឹក​មួយ​កែវ រួច​ខ្ពុ​ល​មាត់ ហើយ​ខ្ជាក់​ចោល​។

​    ​៣. ម្សៅ​មេនំ​ប៉័ង​
​    ​ម្សៅ​មេនំ​ប៉័ង​បង្កើត​បរិយាកាស​មួយ​ដែល​ធ្វើឱ្យ​បាក់តេរី​រស់នៅ​មិនបាន ដូច្នេះ​ម្សៅ​មេនំ​ប៉័ង​ក៏​ជា​ឱសថ​មួយ​សម្រាប់​ហើម​អញ្ចាញ​ផងដែរ​។ លាយ​ម្សៅ​មេនំ​ប៉័ង​ជាមួយ​ទឹក​ឱ្យ​ខាប់ៗ រួច​ដុស​លើ​អញ្ចាញ​ថ្នម​។ រួច​ខ្ពុ​ល​មាត់​ចោល​ជាការ​ស្រេច​។​

​    ​៤. ប្រទាល​កន្ទុយក្រពើ​
​    ​ប្រើ​ប្រទាល​កន្ទុយក្រពើ​ធ្វើជា​ថ្នាំដុសធ្មេញ​អាចជួយ​បំបាត់​ហើម​អញ្ចាញ​បាន​។ ប្រទាល​កន្ទុយក្រពើ​មាន​សារធាតុ​ប្រឆាំង​ការ​ហើម និង​ប្រឆាំង​បាក់តេរី​។

​    ​៥. ខ្ញី​
​    ​ចិញ្ច្រាំ​ខ្ញី​លាយ​ជាមួយ​អំបិល រួច​យក​ល្បាយ​ប៉ិៗ​ដែល​លាយ​រួច​បិត​ពីលើ​តំបន់​ដែល​ហើម​។ វា​អាចជួយ​បំបាត់​ឈឺ និង​ហើម​យ៉ាង​សក្តិ​សិទ្ធ​៕