នាង​យក​ដំឡូងបារាំង​កិន​ឡើង​ម៉ដ្ឋ​រួច​លាប​លើ​ក្លៀក​, លទ្ធផល​ចេញមក​គួរ​ភ្ញាក់ផ្អើល​!

​    ​ដំឡូងបារាំង​មិន​ត្រឹម​តែមាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​បន្លែ​វេទមន្ត​អាចជួយ​ស្ត្រី​ទទួលបាន​ក្លៀក​ស្អាត រលោង​គួរឱ្យ​ស្រឡាញ់​ទៀតផង​។ ស្តាប់ទៅ​ដូចជា​និយាយ​ពន្លើស​ណាស់​មែន​ទេ​? ប៉ុន្តែ​រឿងនេះ​ជាការ​ពិត​។ ពេល​ដឹង​ពី​អត្ថប្រយោជន៍​របស់​ដំឡូងបារាំង​ចំពោះ​ក្លៀក នោះ​លោក​អ្នកនឹង​ចាប់ផ្តើម​យក​វា​ធ្វើជា​របស់​ថែរក្សា​ស្បែក​ជាប្រចាំ​ជាក់​ជាមិនខាន​។

​    ​ដំឡូង​ឆៅ​ត្រូវបាន​គេ​ស្គាល់​ថា​អាច​កម្ចាត់​សាច់​ដុះ​លើ​ស្បែក​និង​បញ្ហា​ស្បែក​ជាច្រើន​ទៀត​។ បន្លែ​មួយ​ប្រភេទ​នេះ​ផ្ទុក​ទៅដោយ​វីតាមីន C ដែល​ល្អ​ចំពោះ​ស្បែក​។ ទោះយ៉ាងណា មនុស្ស​ភាគច្រើន​មិនដែល​នឹង​គិតដល់​រឿង​យក​ដំឡូង​មក​លាប​ពីលើ​ក្លៀក​នោះទេ​។ វា​ស្តាប់ទៅ​គួរឱ្យ​ចង់​សើច ប៉ុន្តែ​វា​ពិត​ជាមាន​ប្រយោជន៍​ដល់​ស្បែក​ក្លៀក ព្រោះ​ដំឡូង​ផ្ទុក​ទៅដោយ​ភ្នាក់ងារ​ព្យាបាល​បែប​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​។

​    ​ដូច្នេះ ប្រសិនបើ​លោកអ្នក​មានការ​ខកចិត្ត​ចំពោះ​ក្លៀក​ខ្មៅ ដែលជា​បញ្ហា​ទូទៅ​សម្រាប់​ស្ត្រី សូម​ឈប់​ទិញ​ផលិតផល​គីមី​លាប​ឱ្យ​ក្លៀក​សត​ទៅទៀត ដែល​វា​បានត្រឹមតែ​ធ្វើឱ្យ​ខូច​ស្បែក​រឹតតែ​ខ្មៅ​ប៉ុណ្ណោះ​។ ផលិតផល​លាប​ឱ្យ​ក្លៀក​សភាគ​ច្រើន​ផ្ទុក​ទៅដោយ​សារធាតុ Hydroquinone ដែល​បង្ក​ជំងឺមហារីក​។ លោកអ្នក​នឹងមិន​ចាំបាច់​ចំណាយលុយ​ច្រើន​និង​ប្រថុយ​នឹង​គ្រោះថ្នាក់​តទៅទៀត​ទេ នៅពេល​ចាប់ផ្តើម​ទិញ​ដំឡូង​ដាក់​នៅផ្ទះ​បាយ​ដើម្បី​យកមក​ធ្វើជា​គ្រឿងផ្សំ​ធម្មជាតិ​លាប​ក្លៀក​ឱ្យ​សរ​លោង​ស្អាត​គួរឱ្យ​ស្រឡាញ់​។ ទឹក​ដំឡូងបារាំង​ផ្ទុក​អង់ស៊ីម​ឈ្មោះថា Catecholase ដែល​ដើរតួ​ជា​ភ្នាក់ងារ​ឱសថ​ព្យាបាល​ស្បែក​ដ៏​មាន​ប្រសិទ្ធភាព​។

​    ​វិធី​យក​ដំឡូងបារាំង​មក​ព្យាបាល​ក្លៀក​ខ្មៅ​គ្រៀ​ត​៖
​    ​១. វិធី​ទីមួយ​
​    ​- ហាន់​ដំឡូង​ជា​បន្ទះៗ​ដោយ​ទុក​ទាំង​សំបក​
​    ​- ត្រដុស​បន្ទះ​ដំឡូងបារាំង​លើ​ក្លៀក (​ត្រដុស​ក្នុង​ចលនា​ជា​រង្វង់​)
​    ​- ត្រដុស​ឱ្យបាន ៣ ទៅ ៥ នាទី​
​    ​- ហើយ​យក​ចំណិត​ដំឡូង​មួយទៀត​ទៅ​ត្រដុស​ក្លៀក​ម្ខាង​ទៀត​ប្រើពេល​ដូចគ្នា​
​    ​- ទុកចោល ១០ នាទី សឹម​លាង​ទឹក​ចេញ​

​    ​២. វិធី​ទី​ពីរ​
​    ​- កិន​ដំឡូង​ស្រស់​មួយ​ទាំង​សំបក​ដាក់​ក្នុង​កូនចាន​
​    ​- រួច​ចាប់ផ្តើម​ដេក​សណ្តូកជើង​ត្រង់​
​    ​- យក​ដំឡូង​ប៉ិៗ​លាប​ពីលើ​ក្លៀក​
​    ​- ទុកចោល ១០ នាទី​សឹម​លាង​ទឹក​ចេញ​
​    ​
​    ​លោកអ្នក​អាច​អនុវត្តតាម​វិធីសាស្ត្រ​ខាងលើនេះ ពីរ​ឬ​បី​ដង​ក្នុង​មួយ​សប្តាហ៍ ហើយ​រង់​ចាំមើល ស្បែក​លោកអ្នក​នឹង​សរ​លោង​ស្អាត​ដូច​ធម្មជាតិ​៕