រួមភេទ​របៀប​ម៉េច​ទៅ ទើប​ឆាប់​មានកូន​?

រួមភេទ​របៀប​ម៉េច​ទៅ ទើប​ឆាប់​មានកូន​?

​តើ​អ្នក​កំពុង​តែ​ព្យាយាម ដើម្បី​មាន​ផ្ទៃពោះ ហើយ​មិន​ទាន់​ជោគជ័យ​ដែរ​ទេ​? មែន​ហើយ អ្នក​ប្រហែលជា​អាច​បង្កើន ល្បឿន​នៃ​ការ​ឆាប់​មាន​ផ្ទៃពោះ​បាន តាមរយៈ​ការបង្កើត នូវ​ជីវិត​ផ្លូវភេទ បែប​ផ្លូវ​កាត់​មួយចំនួន​។ ដូច្នេះ អ្នក​គួរតែ​ចងចាំ នូវ​គន្លឹះ​ដូចខាងក្រោម​នេះ នៅពេល​ដែល​អ្នក សាកល្បង​រួមភេទ នៅ​លើក​ក្រោយ​។

ប្រើការ​រួមភេទ ជា​ការសប្បាយ​
មិនត្រូវ​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍ ខណៈ​កំពុង​តែ​រួមភេទ​ឡើយ​។ ការ​តានតឹង​នេះ នឹង​ជំរុញ​ឲ្យ​បញ្ចេញ អ័រម៉ូន​ជាច្រើន​ក្នុង​រាងកាយ ដែល​អាច​បណ្តាលឲ្យមាន អតុល្យភាព​ក្នុង​ខ្លួន និង​ប៉ះពាល់​ដល់​ការផលិត​មេ​ជីវិត​ញី​ទៀត​។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​បាន​ប្រើប្រាស់ ការ​រួមភេទ​ដោយ​ក្តី​រីករាយ ដើម្បី​បង្កើន​ឱកាស នៃ​ការ​មាន​ផ្ទៃពោះ​។

មិន​ត្រូវ​រួម​ភេទ តែ​ថ្ងៃ​ជ្រុះ​អូ​វ៉ុល​ឡើយ​
បើសិន​ជា​អ្នក កំពុង​តែ​ប្រើ​វិធីសាស្ត្រ មើល​តាម​កាលបរិច្ឆេទ ដើម្បី​សម្គាល់​ថ្ងៃ​ជ្រុះ​អូ​វ៉ុល​នោះ អ្នក​ប្រហែលជា​ត្រូវ​គិត​ម្តងទៀត​ហើយ​។ មេ​ជីវិត​ញី អាច​បង្ក​កំណើត ជាមួយ​មេ​ជីវិត​ឈ្មោល តែ​ក្នុង​រយៈពេល ២៤ ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​ជ្រុះ​អូ​វ៉ុល​រួច ហើយ​អ្នក​ប្រហែលជា​អាច​ធ្វើ​វា ដោយ​យឺត​ពេល​ក៏មានដែរ​។ បើសិន​ជា​អ្នក កំពុងតែ​ធ្វើ​ឡើង ដោយ​គិត​ខុស​កាល​បរិច្ឆទ​វិញ អ្នក​ប្រហែលជា​ត្រូវ ព្យាយាម​ម្តង​ទៀត នៅ​ខែ​ក្រោយ​។​

កុំ​ប្រើ​របៀប​រួមភេទ​ដដែលៗ​
អ្នក​ប្រហែលជា​ធ្លាប់​លឺ​ហើយ​ថា ក្បាច់​រួមភេទ​ដ៏​ល្អ​បំផុត ដើម្បី​មាន​ផ្ទៃពោះ​បាន​នោះ​គឺ ក្បាច់​ម៉ែ​ចែក​ឲ្យ ឬ​ខាង​ប្រុស​នៅ​ពីលើ​ខាង​ស្រី​។ ប៉ុន្តែ តាមពិត នៅ​ពេល​ខាង​ប្រុស​ចេញ​ទឹកកាម​នោះ មេ​ជីវិត​ឈ្មោល នឹង​ហែល​ចូលទៅ​ក្នុង​មាត់ស្បូន ដើម្បី​ឆ្ពោះ​ទៅ​កាន់តែ​បំពង់​ដៃ​ស្បូន​។ រឿង​នេះ​កើតឡើង ក្នុង​រយៈពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ដោយ​មិន​ខ្វល់​ថា អ្នក​ប្រើ​ក្បាច់​រួមភេទ យ៉ាងណា​នោះ​ទេ​។ ដូច្នេះ មិន​ត្រូវ​ខ្មាស់អៀន ក្នុង​ការសាកល្បង​ក្បាច់​រួមភេទ​ថ្មី​ឡើយ​។

កុំ​ប្រើ​ប្រើ​ទឹករំអិល ក្នុងពេល​រួមភេទ​
យោង​ទៅ​តាម​ការសិក្សា​ថ្មី​មួយ​បានឲ្យដឹងថា ទឹក​រំអិល អាច​ប៉ះពាល់​ដល់ ចលនា​របស់​មេ​ជីវិត​ឈ្មោល  ដែល​ធ្វើឲ្យ​វា កាន់តែ​ពិបាក​ហែល ទៅរ​កមេ​ជីវិត​ញី​។ ដូច្នេះ ចូរ​គិត​រឿង​នេះ​ឡើង​វិញ​ទៅ មុន​ពេល​ប្រើប្រាស់​វា​។

គេង​សិន ពេល​រួមភេទ​រួច​
ទឹកកាម ទំនង​ជា​ដក់​ក្នុង​ទ្វារមាស និង​នៅ​ជុំវិញ​មាត់ស្បូន បើសិន​ជា​អ្នក បន្ត​ថ្នាក់ថ្នម​គ្នា​ទៀត ក្រោយ​ពី​រួមភេទ​រួច​។ ចូរ​ព្យាយាម​គេង​សិន ដោយ​ដាក់​ខ្នើយ​កល់​ក្រោម​ត្រគាក ដើម្បី​ជំរុញ​ដល់​មេ​ជីវិត​ឈ្មោល ឲ្យ​ហែល​ចូលទៅ​ក្នុង​មាត់ស្បូន ឆ្ពោះ​ទៅ​បំពង់​ដៃ​ស្បូន​បាន​។

រួមភេទ​ឲ្យបាន​គ្រប់គ្រាន់​
អ្នក​ប្រហែលជា​គិតថា ចំនួន​មេ​ជីវិត​ឈ្មោល​របស់​ខាង​ប្រុស នឹង​ថយចុះ បើសិន​ជា​រួម​ភេទ​ញឹកញាប់​ពេក​។ ប៉ុន្តែ នៅ​ពេល​អ្នក​កាត់បន្ថយ​ការ​រួមភេទ នៅ​ថ្ងៃ​ដែល​អ្នក​គិតថា នឹង​មាន​ការ​ជ្រុះ​អូ​វ៉ុល​វិញ​នោះ អ្នក​ប្រហែលជា​អាច​បាត់បង់ ពេលវេលា​ដែល​អាច​មាន​ផ្ទៃពោះ ជា​មិនខានឡើយ​។ ដូច្នេះ ចូរ​រួមភេទ​ឲ្យបាន​ញឹកញាប់ ជាពិសេស រយៈពេល​ពីរ​ថ្ងៃ​មុន និង​បួន​ថ្ងៃ ក្រោយ​ពី​ជ្រុះ​អូ​វ៉ុល​រួច​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី15 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។