ពីកុមារីលក់នំ ក្លាយទៅជាស្រ្តី ជោគជ័យ ក្នុងមុខជំនួញធំ

ភាពឯកា កង្វះភាពកក់ក្តៅ កំសត់កម្រ តែលតោល គឺជាកម្លាំងចិត្តដ៏រឹងមាំ រុញច្រានឲ្យ អតីតកុមារី លក់នំ និងទឹកកកដុំម្នាក់ ក្លាយទៅជាស្រ្តី ជើង ខ្លាំងដែលជោគជ័យ ក្នុងមុខជំនួញ គ្រឿងសម្អាង ដែលមានយីហ៊ោឈ្មោះថា “គ្រួសារកក់ក្តៅ  Online Shop” រំលឹកពីអតីត កាលបន្តិច ដៃម្ខាងជូត ដំណក់ ទឹកភ្នែកដែលហូរ កាត់ថ្ពាល់ ឯដៃម្ខាងទៀត ទប់ដើមទ្រូង រួចសួរខ្លួនឯង ថា “ហេតុអីបានជា ខ្ញុំអភ័ពម្ល៉េះ មិនមានភាព កក់ក្តៅដូចកូនគេ?” នេះជាសំនួនរឿយៗ ដែល លោកស្រីហឹុម សុភក្រ័ តែងលាក់ទុកក្នុង ចិត្តតែម្នាក់ឯង ពុំប្រាប់អ្នកណា កាលនៅវ័យ ៧ឆ្នាំ ជាកុមារី កំព្រាឳពុកម្តាយ។

កាលនៅវ័យកុមារ លោកស្រី ហឹុម សុភ័ក្រតែងតែ មមាញឹកជាមួយនឹង ការងារតម្រៀប នំដាក់លើចង្អេរ សម្រាប់លក់ និងមើលថែប្អូនៗ ជាមួយ ជីដូនចាស់។

ពីកុមារីលក់នំ ក្លាយទៅជាស្រ្តី ជោគជ័យ ក្នុងមុខជំនួញធំ

ពីកុមារីលក់នំ ក្លាយទៅជាស្រ្តី ជោគជ័យ ក្នុងមុខជំនួញធំ

មួយឆ្នាំក្រោយមក ជីវភាពជីដូនចាស់ របស់លោកស្រី ហឹុម សុភ័ក្រ ក៏ធ្លាក់ដុនដាបទៅៗ ដែលពុំអាច មានលទ្ធភាព បន្តចិញ្ចឹមបីបាច់ ថែរក្សា លោកស្រី ហើយក៏បញ្ចូន គាត់ឲ្យទៅរស់នៅ ជាមួយ អ៊ុស្រីខាងម្តាយ។

រស់នៅជាមួយអ៊ុស្រី បានហូបឆ្អែត ប៉ុន្តែក៏ត្រូវខំធ្វើការខ្លាំងក្លាណាស់ដែរ។ ជារៀងរាល់ថ្ងៃ តាំងពីព្រលឹមទល់ព្រលប់ លោកស្រីត្រូវឈរ លើក ទឹកកកដុំ ធ្ងន់ស្រាល សម្រាប់លក់ឲ្យភ្ងៀវ។ នៅក្រោមកម្តៅ ថ្ងៃក្តៅហែង តំណក់ញើស ហូរតក់ៗ ស្រក់ពាសពេញ ផ្ទៃមុខ និងដងខ្លួន  កុមារីវ័យ ប្រមាណ ប្រាំបីរូបនេះ ពុំដែលរអ៊ូមូយ មាត់ណា ឲ្យអ៊ុស្រី របស់ខ្លួនលឺឡើយ តែបែរជា ខំធ្វើការវេចខ្ចប់ លើកទឹកកកដុំ ជូនភ្ញៀវ យ៉ាង សកម្មទៅវិញ។

លោកស្រីនិយាយ ទាំងអួលដើមកថា ៖ “វាពិតជាការងារនឿយហត់ និង ពិបាកខ្លាំងណាស់ កាលនោះនាងខ្ញុំ ជាកុមារីតូច ហើយត្រូវលើក ទឹកកកដុំធ្ងន់ៗ លក់ឲ្យភ្ងៀវ”។

ដោយសារមើល ឃើញពីភាពលំបាក របស់ខ្ញុំ មា្តយមីងខាងម្តាយ របស់នាងខ្ញុំ ក៏ទទួលយកនាងខ្ញុំ មកធ្វើជា កូនចិញ្ចឹម ហើយជួយ ផ្គត់ផ្គង់នាងខ្ញុំ ឲ្យបានចូលរៀនសូត្រ។ ជាអកុសល នៅ ពេល ខ្ញុំសិក្សាបានថ្នាក់ទី៦ ម្តាយមីងរបស់ខ្ញុំ ក៏ត្រូវបានលាចាក លោកនេះទៅ បន្សល់ទុកឲ្យ នាងខ្ញុំ រស់នៅ ជាមួយពូថ្លៃ ដែលត្រូវជា ឳពុកធម៌។ នាងខ្ញុំបន្តរស់នៅ ក្រោមដំបូលតែមួយ ជាមួយឳពុកធម៌ រហូតបានបញ្ចប់ ថ្នាក់ទី១២ ទើប ឳពុក បង្កើតនាងខ្ញុំ ត្រឡប់មកជួយផ្គត់ផ្គង់ ឲ្យនាងខ្ញុំបានសិក្សា ថ្នាក់មហាវិទ្យាល័យ។

ក្នុងនាមជានិស្សិត នាងខ្ញុំត្រូវការចំណាយច្រើន ហើយក៏ពុំចង់ពឹងផ្អែក ទាំងស្រុងឡើង ឳពុកបង្កើត ដូច្នេះនាងខ្ញុំក៏បាន សម្រេចចិត្ត ចូលបម្រើការ ជានារីរត់ ដែលបានប្រាក់ខែ ត្រឹមតែ ៤០ដុល្លារក្នុងមួយខែ៕

ប្រភព៖lookingtoday

  • ពីកុមារីលក់នំ ក្លាយទៅជាស្រ្តី ជោគជ័យ ក្នុងមុខជំនួញធំ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: