៤​ វិធី​នេះ​អាច​ជួយ​ក​សាង ​​​ក្រុមការងារ​​អោយ​ខ្លាំងក្លា​​

មេដឹកនាំ​មួយ​ចំនួន​មិន​ដឹង​​ក្បួន​ច្បាស់លាស់​​ក្នុង​ការ​ដឹកនាំ​ក្រុម​អោយ​បាន​ល្អ​នោះ​ឡើយ​ ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​ ​ការងារ​ក្រុម​ទាំង​មូល​មិន​អាច​រីកចម្រើន​ទៅ​មុខ​ ​តាម​ការ​ចង់​បាន​ទាល់តែ​សោះ​។ ខាងក្រោម​នេះ​គឺ​ជា​វិធី​ទាំងបួន​យ៉ាង​​ដែល​មេដឹកនាំ​កសាង​​​ក្រុម​របស់​ខ្លួន​ឲ្យ​រឹងមាំ​​៖

១) ​​បង្កើត​​ចក្ខុ​វិស័យ​ច្បាស់លាស់​៖​ មនុស្ស​ចង់​បាន​តម្លាភាព​និង​ភាព​ស្មោះត្រង់​។ដូច្នេះ​ការ​ផ្ដល់​ ភាព​ច្បាស់​លាស់​ឱ្យ​​ពួក​គេ​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ​ និង​ ​​​​​ផ្លូវ​​ដែល​ពួកគេ​ត្រូវ​​ដើរ​​ដោយ​កំណត់​ក្នុង​ស​ភាព​មួយ​ដែល​ងាយស្រួល​ និង​ការ​កសាង​គោលបំណង​មួយ​​​ច្បាស់​លាស់​​​ជា​មួយ​សមាជិក​ក្រុម​។
២​) ​ធ្វើ​​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា​ ​​​​ជា​ផ្នែក​សំខាន់​ក្នុង​ក្រុម​៖ ការ​ទំនាក់ទំនង​និង​ការ​ផ្សារ​​ភ្ជាប់​ជាមួយ​ក្រុម​ ​គឺ​ជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​សាង​ទំនុក​ចិត្ត​។​ ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​សមាជិក​ក្រុម​ ​យល់​ឃើញ​ថា ​អ្នក​ និង ពួកគេ​គឺ​សុទ្ធតែ​ជា​ស្នូល​​សំខាន់​ក្នុង​ការ​ធ្វើ​ការងារ​ ​ដើម្បី​សម្រេច​គោលដៅ​។
៣) ​បណ្ដុះបណ្ដាល​សមាជិក​របស់​អ្នក៖​ ​មិន​​ថា​ ការ​ផ្តល់​ជា​សម្ភារៈ ​​ចំណេះដឹង​ ​និង ជំនាញ​ថ្មីៗ​​នោះ​ទេ ​គឺ​វា​សុទ្ធតែ​ជា​រឿង​ចាំបាច់​សម្រាប់​សមាជិក​ក្រុម​ ដើម្បី​ឲ្យ​ពួកគេ​​​មាន​សមត្ថភាព​បំពេញ​ការងារ​កាន់​តែ​​ល្អ​ប្រសើរ​ថែម​ទៀត។ ​ដូច្នេះ​ហើយ ​គួរ​តែ​ផ្តល់​ការ​បណ្ដុះបណ្ដាល​ជាប្រចាំ​​ ​តាម​តែ​អាច​ធ្វើ​ទៅ​​បាន​។
៤​) បន្ត​សហការ​គ្នា​៖​ ការ​បន្ត​សហការ​គ្នា​​​​មាន​ន័យ​លើស​ពី​ការ​ធ្វើ​​ធម្មតា​ ​​ព្រោះ​ថា​បើ​អ្នក​ធ្វើ​បាន​ល្អ​តែ​មួយភ្លែត​ ​ហើយ​ក្រោយ​មក​ក៏​​លែង​សហការ​ធ្វើ​កិច្ចការ​ល្អ​រួម​គ្នា​នោះ ​​ប្រាកដ​ណាស់​ថា​ ​អ្វីៗ​ក៏​ត្រូវ​ចប់​ដែរ​៕

ប្រភព៖ bizkhmer

  • ៤​ វិធី​នេះ​អាច​ជួយ​ក​សាង ​​​ក្រុមការងារ​​អោយ​ខ្លាំងក្លា​​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: